អាជ្ញាធរខេត្តតាកែវ ច្រានចោលពាក្យចចាមអារ៉ាមថាអាជ្ញាធរនឹងបិទផ្សារតាកែវ ៥ថ្ងៃ ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាសម្រុកទៅទិញស្បៀងទុក ធ្វើឲ្យឈ្មួញខិលខូចឆ្លៀតឱកាសដំឡើងថ្លៃ

តាកែវ៖ រដ្ឋបាលក្រុងដូនកែវ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ បានច្រានចោលពាក្យចចាមអារ៉ាមថាអាជ្ញាធរនឹងបិទផ្សារតាកែវ ៥ថ្ងៃ បង្កឲ្យមានភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាសម្រុកទិញស្បៀងទុក ធ្វើឲ្យឈ្មួញខិលខូចឱកាសដំឡើងថ្លៃទំនិញ។

រដ្ឋបាលក្រុងដូនកែវសូមបញ្ជាក់ជូនសាធារណជនទាំងអស់ ពិសេសអាជីវករលក់ដូរ នៅក្នុងផ្សារធំតាកែវជ្រាបថា ពុំមានការបិទផ្សារធំតាកែវនោះទេ សូមបងប្អូនទាំងអស់កុំជឿពាក្យចចាមរ៉ាមទាំងនោះ

អត្ថបទដែលជាប់ទាក់ទង