ថៃ សម្រេចបិទច្រកទ្វារអន្តរជាតិ អូរស្មាច់ បណ្ដោះអាសន្នហើយ ក្រោយកើនឡើងអ្នកឆ្លងកូវីត-១៩ យ៉ាងគំហក

ខេត្តឧត្ដរមានជ័យ ៖ ក្រោយមានការរីករាលដាល និងរកឃើញអ្នកឆ្លងCOVID-19 កើនឡើងជាបន្តបន្ទាប់ ទាំងនៅកម្ពុជា និងនៅប្រទេសថៃ ពេលនេះដើម្បីបង្កានៃការរីករាលដាលនៃជំងឺ ដ៍កាចសាហាវនេះ នៅព្រឹកថ្ងៃទី២១​ ខែមីនា ឆ្នាំពី២០២០ នេះ អាជ្ញាធរថៃខេត្តសុរិន រួមនិងអាជ្ញាធរខេត្តឧត្ដរមានជ័យ បានប្រកាសធ្វើការបិទច្រកទ្វាអន្តរជាតិអូស្មាច់ជាបណ្ដោះអាសន្នហើយ ។

ការបិទច្រកទ្វាអន្តរជាតិអូរស្មាច់ នាពេលនេះ គឺធ្វើឡើងតាមការសំណូមពររបស់អាជ្ញាធរថៃ ខណៈដែលនៅខេត្តសុរិន មានអ្នកផ្ទុកមេរោគCOVID-19 ដើម្បីការពារនិងទប់ស្កាត់ការរាត្បាតជំងឺ។ ចំណែករថយន្ដដឹកទំនិញ និងកសិផល របស់ពលរដ្ឋ ទាំង២ប្រទេសវិញ គឺនៅធ្វើចរាចរណ៍ជាធម្មតា។ នេះ បើតាមការបញ្ជាក់របស់លោក ហួរ តារារឹទ្ធ ប្រធានស្នាក់ការច្រកទ្វាអន្តរជាតិអូរស្មាច់។

ក្នុងនោះ គិតរហូតមកទល់ពេលនេះ មិនទាន់មានការរកឃើញ អ្នកឆ្លងឬផ្ទុកមេរោគCOVID-19 ទៅលើប្រជាពលរដ្ឋណាម្នាក់នៅខេត្តឧត្ដរមានជ័យនោះឡើយ ។ ចំណែកករណីសង្ស័យ យក​មក​ធ្វើតេស្ត គឺមានចំនួន២នាក់ និងសង្ស័យចំនួន៥នាក់ ដែលមិនទាន់ពិនិត្យឃើញ និងដាក់ពួកគាត់ឲ្យរស់នៅផ្ទះដាច់ដោយឡែកពីគេ។ នេះបើតាមការលើកឡើងរបស់លោក ឃ្លោក ហួត ប្រធានមន្ទីសុខាភិបាលខេត្តឧត្ដរមាន​ជ័យ ។

ស្របពេលដែលស្ថានការណ៍នៅពេលនេះ អាជ្ញា​ធរខេត្ត ក៍ដូចជាជំនាញពាក់ពន្ធ័ កំពុងបង្កើនការប្រុងប្រយត្ន័ និងការពារ​ជូនពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង