រថយន្តLexus កៀររថយន្តស៊ីណាមិនទាន់អស់ល្បឿន ជ្រុលបុកកន្លែងលក់អីវ៉ាន់បន្ថែម តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងយប់ ដោយបុរសម្នាក់ បើករថយន្តLexus មួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅកៀរនឹងរថយន្តស៊ីណា បណ្តាលឲ្យរងការខូចខាតមួយកំណាត់មុខ រួចមិនទាន់អស់ល្បឿន ជ្រុលទៅបុកកន្លែងលក់អីវ៉ាន់មួយកន្លែង បណ្ដាលឲ្យខ្ទេចរប៉ាត់រប៉ាយ រងការខូចខាត និងបណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុគេបានឃើញបុរសវ័យចំណាស់ម្នាក់ បើករថយន្តLexus ពណ៌ខ្មៅមួយរឿង ពាក់ស្លាកលេខ ភ្នំពេញ 2N-6964 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី បានជ្រុលទៅបុកនឹងរថយន្តស៊ីណា មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AU-7921 បណ្ដាលឲ្យរងការខូចខាតមួយចំហៀងខាងមុខយ៉ាងដំណំ រួចរថយន្តLexus មិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកកន្លែងលក់អីវ៉ាន់មួយកន្លែង បណ្ដាលឲ្យរងការខូចខាត និងបណ្ដាលឲ្យបុរសម្នាក់របួសស្រាល ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ផងដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការវាស់វែង និងឲ្យភាគីទាំងសងខាងធ្វើការចរចារគ្នាជាបន្តដើម្បីបញ្ចប់រឿងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង