ឆក់កាបូបគេមិនបានហើយ រត់មិនរួចទៀត ជាប់ខ្នោះទាំង២នាក់

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច ត្រូវប្រជាពលរដ្ឋស្រែកឆោឡោដេញតាមចាប់ប្រផាប់ចាប់ប្រភីង រហូតក្របួចជាប់ទាំង២នាក់ប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើង កាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ៦៣ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្នុងនោះ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូម៉ាកBeat ពណ៌ស លាយខៀវ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1DG-2435 ធ្វើដំណើរនៅតាមបណ្ដោយផ្លូវលេខ៦៣ ខណៈមកដល់ចំណុចកើតហេតុ ក៏បានធ្វើសកម្មភាពឆក់កាបូបពីនារីជនជាតិបរទេសម្នាក់ មិនបានសម្រេច រួចព្យាយាមបើករត់ ត្រូវប្រជាពលរដ្ឋដេញតាម ស្រែកឆោឡោដេញប្រផាប់ចាប់ប្រភីង ក្របួចជាប់ទាំង២នាក់ ប្រគល់ឲ្យសមត្ថកិច្ចយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខដើម្បីធ្វើការសាកសួរតាមនីតិវិធីជាបន្តតែម្តង៕

អត្ថបទដែលជាប់ទាក់ទង