ល្អខ្លាំងណាស់! តារាបង្ហាញម៉ូដភេទទី៣ Sinon Loresca បានចូលរួមសកម្មភាពចែកនូវ ម៉ាស់ការពារ និងទឹកអនាម័យលាងដៃដល់ប្រជាជនក្នុងតំបន់មួយចំនួន នៅក្នុងប្រទេសភូមា

តារាបង្ហាញម៉ូដភេទទី៣ The King of Cat Walk របស់ប្រទេសហ្វីលីពីន Sinon Loresca មកដល់ពេលនេះ បានប្រើរយៈពេលជាច្រើនខែមកហើយ ក្នុងការចូលរួមកម្មភាពសប្បុរសធម៌ នៅឯប្រទេសភូមា។ទោះបីជា មកដល់ពេលនេះប្រទសដែល តារាបង្ហាញម៉ូដភេទទី៣ រូបនេះកំពុងតែស្នាក់នៅ មិនទាន់មានករណី Covid-19 យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ Sinon បានចូលរួមសកម្មភាពចែកនូវ ម៉ាស់ការពារ និងទឹកអនាម័យលាងដៃដល់ប្រជាជនក្នុងតំបន់មួយចំនួន នៅក្នុងប្រទេសភូមាផងដែរ។ថ្មីៗនេះ តារាបង្ហាញម៉ូដភេទទី៣រូបនេះ បានធ្វើឲ្យអ្នកគាំទ្រមានការអារម្មណ៍សោកសៅ បន្ទាប់ពីខ្លួនបានបង្ហោះរូបភាពមួយសន្លឹកសម្រក់ទឹកភ្នែក ព្រមទាំងសរសេរជាភាសាអង់គ្លេសថា “How is our world be like at this moment. I can’t sleep every time I think about it my love and I feels sad for not able to do anything. #PrayersToTheWorld”ដោយមានន័យថា “ហេតុអ្វី ពិភពលោករបស់ពួកយើងក្លាយទៅជាបែបនេះនៅពេលនេះ។ ខ្ញុំគេងមិនលក់គ្រប់ពេល ខ្ញុំគិតពីវា ពីមនុស្សជាទីស្រឡាញ់ ហើយខ្ញុំមានអារម្មណ៍ថាសោកស្តាយ ដែលមិនអាចធ្វើអ្វីបាន” #សូមអធិដ្ឋានដល់ពិភពលោក។ គួររំលឹកដែរថា តារាបង្ហាញម៉ូដភេទទី៣ ជនជាតិហ្វីលីពីន Sinon Loresca ក៏ធ្លាប់មកប្រទេសកម្ពុជា ក្នុងការចូលរួមសម្តែងជាច្រើនផងដែរកាលពីឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង