តារាជាច្រើនឆ្លើយតបលោក ផែង វណ្ណៈ រឿងចែកអំណោយអង្ករ ៤ កំប៉ុង មី ២ កញ្ចប់ ថវិកា ២ ដុល្លារ

មួយថ្ងៃមកនេះ គេកត់សម្គាល់ឃើញមានតារាសិល្បៈជាច្រើនបានបង្ហាញប្រតិកម្មមិនពេញចិត្តពេញបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីពួកគេបានឃើញលោក ផែង វណ្ណៈ បង្ហោះចែកអំណោយផ្ទាល់ខ្លួនជួយដល់តារាមួយចំនួនដែលបានត្អូញត្អែររឿងបាត់បង់ចំណូល ដោយវិបត្តិមេរោគ Covid-19 កំពុងរាតត្បាត ។

តារាជាច្រើនដែលកំពុងមានប្រតិកម្មនោះ គេសង្កេតឃើញមានដូចជា ស្វែង សុជាតា ញឹម ចាន់ថន អ៊ឹម ជីវ៉ា និង នាយ ពាក់មី ជាដើម ដោយក្នុងនោះតារាខ្លះបានឆ្លើយតបដោយការបង្ហោះសារលើហ្វេសប៊ុក និង ខ្លះទៀតបានធ្វើវីដេអូវាយបកលោក ផែង វណ្ណៈ ភ្លាមៗ ។ ជាក់ស្តែងដូចជា នាយ ពាក់មី បានច្រានចោល និង បានលើកហេតុផលមួយចំនួនឆ្លើយតបទៅលោក ផែង វណ្ណៈ ទាក់ទងនឹងរឿងខាងលើនេះទាំងក្តៅចិត្ត ។

ចង់ដឹងថា តារាភាគច្រើនបានបង្ហាញពីប្រតិកម្មមិនពេញចិត្តយ៉ាងណាចំពោះលោក ផែង វណ្ណៈ សូមអានសារ និង ទស្សនាវីដេអូខាងក្រោមនេះ ៖

អត្ថបទដែលជាប់ទាក់ទង