មាស សុខសោភា​ សូមឲ្យបងបង្អូនខ្មែរ និងបងប្អូនខ្មែរឥស្លាម រួមចិត្ត រួមកាយ ប្រយុទ្ធប្រឆាំង​វីរុសកូវីដ ១៩ ទាំងអស់គ្នា ប្រសើរជាងការស្តីបន្ទោសឬការរើសអើងគ្នានោះ…

តារាចម្រៀងសំនៀងផ្អែម មាស សុខសោភា ដែលទទួលបានភាពល្បីល្បាញ និងមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ក៏ដូចជាហ្វេន (Fan) តាមបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះសារលើកទឹកចិត្ត និងផ្តល់កំលាំងចិត្តដល់បងប្អូន ខ្មែរ និងបងប្អូនខ្មែរ ឥស្លាម ឲ្យរួមសាមគ្គីគ្នាឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះ បានរៀបរាប់ថា “[រូបថតពីមុន] ពិភពលោកតែមួយ ផ្ទៃមេឃតែមួយ នេះជាពេលវេលាមួយដែលយើងត្រូវការកំលាំងចិត្តពីគ្នាទៅវិញទៅមក ដើម្បីឆ្លងដំណាក់កាលដ៏អាក្រក់នេះ។ 😞នាងខ្ញុំពិតជាសោកស្តាយនៅពេលដែលបានឃើញព័ត៌មានទាក់ទងទៅនឹងបងប្អូនខ្មែរឥស្លាមដែលកំពុងរងគ្រោះដោយសារ covid-19 ហើយនាងខ្ញុំជឿជាក់ថា អ្វីដែលពួកគាត់ត្រូវការនៅពេលនេះ គឺកំលាំងចិត្តមិនមែនជាការស្តីបន្ទោសឬការរើសអើងនោះទេ ។ 💪នាងខ្ញុំសូមចូលរួមជាកំលាំងចិត្តដល់បងប្អូនដែលរងគ្រោះទាំងអស់ ជាពិសេសបងប្អូន ខ្មែរឥស្លាម សូមបងប្អូនសហការជាមួយគ្រូពេទ្យជំនាញ និងអាជ្ញាធរដើម្បីបញ្ចប់ការរីករាលដាលនេះ។ 😍ដោយក្តីស្រលាញ់ពីនាងខ្ញុំ មាស សុខសោភា #MSP”។

ប្រភព៖​Meas Soksophea

អត្ថបទដែលជាប់ទាក់ទង