ក្រសួងអប់រំដាក់ឲ្យដំណើរការច្រកអេឡិចត្រូនិក ក្នុងការទទួលលិខិតរដ្ឋបាលទូទៅនិងឯកសារផ្សេងៗ
ភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹងស្ដីពី ការដាក់ឲ្យដំណើរការច្រកអេឡិចត្រូនិកក្នុងការទទួលលិខិតរដ្ឋបាលទូទៅនិងឯកសារផ្សេងៗរបស់ក្រសួងអប់រំយុវជននិងកីឡា ដែលចេញផ្សាយកាលពីថ្ងៃទី២០មីនា បានឲ្យដឹងថាការដែល ក្រសួងសម្រេចដាក់ឲ្យដំណើរការច្រកអេឡិចត្រូនិកក្នុងការទទួលលិខិតរដ្ឋបាលទូទៅនិងឯកសារផ្សេងដែលផ្ញើមកក្រសួងអប់រំយុវជននិងកីឡាគឺដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
បើតាមក្រសួងអប់រំ ស្នើឲ្យសម្ដេចឯកឧត្ដម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃគ្រប់ក្រសួងស្ថាប័នអង្គភាពក្រោមឱវាទ ក្រសួងអង្គរអង្គការជាតិអន្តរជាតិសមាគមនិងសាធារណជនទាំងអស់ផ្ញើលិខិតរដ្ឋបាលទូទៅនិងឯកសារផ្សេងៗមកកាន់តេឡេក្រាមឬវ៉សាអាប់តាមរយៈលេខ ទូរស័ព្ទ០៦៦៨ ២០ ០៤០។
ក្រសួងបានបញ្ជាក់ថា គ្រប់ឯកសារទាំងអស់ត្រូវបញ្ជាក់ឲ្យបានច្បាស់នូវសំណួរ អាសយដ្ឋានសម្រាប់ទំនាក់ទំនង ក្នុងការក្នុងករណីចាំបាច់ទើបក្រសួងស្នើសុំឯកសារជា ហាតកូពី ។
ក្រសួងបានឲ្យដឹងថាក្រសួងនឹងទួលឯកសារជាហាតកូពីវិញខណៈពេលដែលការរីករាលដាលនៃជំងឺកូវីដ បានធូរស្រាល៕