ប៉ូលិសស្រី ថ្លែងអំណរគុណលោកអធិការ ដែលគិតគូរសុខភាពកងកម្លាំង និងបានហៅជំនាញកំចាត់មេរោគ ចុះមកបាញ់សំអាតទីតាំងអគារ-ការិយាល័យ-បន្ទប់ធ្វើការ បន្ទប់ប្រជុំ ក្នុងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ

រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ក្រោយការទទួលបានសេចក្ដីណែនាំលេខ ០០២ ស.ជ.ណ របស់ អគ្គស្នងការនគរបាលជាតិ ស្ដីពី វិធានការបង្ក្រា ការឆ្លងរាលដាលវីរ៉ុស COVID-19 លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានអញ្ជើញក្រុមគ្រូពេទ្យផ្នែកជំនាញកំចាត់មេរោគ បាញ់សំអាតទីតាំងអគារ-ការិយាល័យ-បន្ទប់ធ្វើការ បន្ទប់ប្រជុំ ក្នុងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងជុំវិញអធិការដ្ឋានផងដែរ។

ជាមួយគ្នានេះមន្ត្រីនគរបាលខណ្ឌមានជ័យអ្នកនាង Sokunthida Hy បានសរសេររៀបរាប់ក្នុងហ្វេសប៊ុករបស់នាងដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា “រកពាក្យអ្វីមកថ្លែងពុំចង់បាន ព្រោះមេសែនល្អខ្លាំងបំផុត មិនត្រឹមតែលើកទឹកចិត្តកូនចៅម្នាក់ៗទេ ថែមទាំងមើលថែកូនចៅដូចក្រុមគ្រួសារ គិតគូរសុខទុកនិងសុវត្តិភាពកូនចៅម្នាក់ៗមិនអោយខ្វះខាតទេ មិនថាក្នុងកាលៈទេសៈបែបណាទេមេតែងតែយកចិត្តទុកដាក់ជានិច្ច ពេលដែលជួបទុកលំបាកម្ដងៗ មេមានតែពាក្យថាជួយរហូត មិនថាកូនចៅម្នាក់ណាទេ អោយតែក្នុងអង្គភាព អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។

ក្នុងនាមខ្ញុំជាកងកំលាំងនារី នាងខ្ញុំសូមគោរពអរគុណលោកពុកអធិការខណ្ឌមានជ័យ សូមជូនពរលោកពុកមានសុខភាពល្អ ជៀសឆ្ងាយពីជំងឺគ្រប់ប្រភេទ មានកម្លាំងកាយរឹងមាំ ជាពិសេសមានសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងប្រាថ្នាអ្វីអោយសម្រេចគ្រប់ភារៈកិច្ចដែលលោកពុកប៉ងបើនាងខ្ញុំប្រើពាក្យសម្ដីមិនសមរម្យសូមអាធ្យាស្រ័យផង ព្រោះមិនសូវចេះរៀបរាប់ទេសូមអរគុណ!!”៕

អត្ថបទដែលជាប់ទាក់ទង