ខ្នោះអីចឹងទើបសមមុខ! ប្ដីអប្រិយចាក់សាំងដុតផ្ទះ ប្រពន្ធលើកដៃសំពះអង្វរ…

ខេត្តព្រះវិហារ៖ បុរសជាប្ដីចិត្តអប្រិយម្នាក់ បង្កហិង្សាក្នុងគ្រួសារមិនអស់ចិត្ត ថែមទាំងចាក់សាំងដុតផ្ទះបំផ្លាញទ្រព្យសម្បត្តិអស់ទៀត បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិទួលទំនប់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

ជនបង្កប្តីឈ្មោះ សេ ធី អាយុ៤១ឆ្នាំ ។ ចំណែកជនរងគ្រោះត្រូវជាប្រពន្ធឈ្មោះ នង គង់ អាយុ ៣៩ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិសង្កាត់ខាងលើ។

មុនពេលកើតហេតុ ជនសង្ស័យប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ រួចឈានទៅដល់ចាក់សាំងដុតផ្ទះរបស់ខ្លួន បណ្ដាលឲ្យខូចខាត៖ផ្ទះចំនួន០១ខ្នង ទំហំ៥គុណ១២ម៉ែត្រ ធ្វើអំពីឈើលាយឥដ្ឋប្រក់ស័ង្កសី , លុយរៀលប្រហែល ១០លាន , ខ្សែកមាស០១ដំឡឹង , ខ្សែដៃមាស០៥ជី , ក្រវិលផ្លាកទីន០១គូ និងទ្រព្យសម្បត្តិក្នុងផ្ទះទាំងអស់។ ពេលមានអគ្គីភ័យនោះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង។

ក្រោយពេលកើតហេតុ ជនបង្កជាប្តីត្រូវសមត្ថកិច្ចចាប់វាយខ្នោះ យកទៅកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង