រថយន្ត២គ្រឿង ពន្លះគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តHlLUX SURF ពន្លះគ្នា ជាមួយរថយន្តHighlander លាន់ដូចរន្ទះ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង១១យប់ ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តHILUX SURF មួយគ្រឿង មានពាក់ស្លាកលេខ ព្រះសីហនុ2A-1140 បើកបរដោយបុរសម្នាក់ ធ្វើដំណើតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណែកឯ រថយន្តHighlander មួយគ្រឿងទៀតវិញ មានពាក់ស្លាកលេខ ភ្នំពេញ2I-5795 បើកបរដោយបុរសម្នាក់ ធ្វើដំណើតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងទិសដៅជើងទៅត្បូង ស្របគ្នា ខណៈមកដល់ត្រង់ចំណុចកើតហេតុ រថយន្ដHighlander ក៏បានស៊ីញ៉ូបត់ឆ្វេង ក៏ត្រូវរថយន្តHILUX SURF បុកចំពាក់កណ្ដាលរថយន្ត ពេញមួយទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងណាស់ដែលមិនបណ្ដាលឲ្យម្ចាស់រថយន្តរបួសគ្រាន់តែរងការខូចខាតទៅលើរថយន្តតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរជើងគោកក៏បានចុះមកដល់ចំណុចកើតហេតុខាងលើក៏បានវាស់វែងនិងយករថយន្ដទាំងពីរខាងលើយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនឹងរង់ចាំការដោះស្រាយជាបន្ត ៕

អត្ថបទដែលជាប់ទាក់ទង