ប្រធានមន្ទីរមុខងារសាធារណៈខេត្តប៉ៃលិន បើករថយន្តបុកបង្គោលភ្លើង រងរបួសធ្ងន់

(ប៉ៃលិន)៖ ពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញរថយន្តទំនើបមួយគ្រឿងបើករ៉េចង្កូតទៅបុកបង្គោលភ្លើងក្រឡាប់ពីរបីត្រឡប់ បណ្តាលឲ្យអ្នកបើកបររងរបួសយ៉ាងធ្ងន់ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតនៅភូមិអូរតាពុកក្រោយ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរមានឈ្មោះ នាក់ ណាង ភេទប្រុស អាយុ៥០ឆ្នាំ មានតួនាទីជាប្រធានមន្ទីរមុខងារសាធារណៈ មានទីលំនៅភូមិឃុំកើតហេតខាងលើ ចំណែករថយន្តម៉ាក នីសាន់ ធីរ៉ា ផលិតឆ្នាំ២០២០ ពណ៌ស គ្មានស្លាកលេខ (រថយន្តទើបនឹងទិញ)។

អត្ថបទដែលជាប់ទាក់ទង