ឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ទួលសង្កែទី១! មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី

ភ្នំពេញ៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៧ និង០៥នាទី មានគ្រោះអគ្គីភ័យមួយបានកើតឡើង នៅផ្ទះលេខ៥៨៨ ផ្លូវ៩៩R ក្រុមទី០៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មានម្ចាស់ផ្ទះឈ្មោះ គួច ហុច ភេទប្រុស អាយុ៧៦ឆ្នាំ ។

ក្នុងករណីនេះបណ្តាលអោយឆេះផ្ទះចំនួន ០១ខ្នង មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ ក្នុងប្រតិបត្តិការនេះក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានប្រើប្រាស់រថយន្ត ពន្លត់អគ្គីភ័យសរុប ១៦គ្រឿង បាញ់ទឹកអស់១២ គ្រឿង នឹងរលត់ទាំងស្រុងត្រឹមម៉ោង ១៧និង៤៥នាទី ។ គ្រោះអគ្គីភ័យនេះ មិនមានប្រជាពលរដ្ឋណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតឡើយ និងមិនបង្កអោយមានការរាលដាលដល់ផ្ទះរបស់ប្រជាពលរដ្ឋដទៃទៀតនោះទេ៕

ផ្សាយផ្ទាល់៖(ព័ត៍មានបឋម)៖ ខណ:ពេលនេះមានអគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅភ្នំពេញ៖ដោយអគ្គិភ័យបានលេបត្របាក់ផ្ទះបងប្អូនប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យមកចំនួន១៦គ្រឿង ធ្វេីការបាញ់ពន្លត់អស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន១២គ្រឿងអោយរលត់ជាស្ថាពរ ៕ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០៕ដែរស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ចង់ដឹងពីព័ត៍មានលម្អិតសូមពុកម៉ែបងប្អូនទស្សនាសេចក្តីរាយការណ៍ជាមួយលោកគីមឡុង«CS01»ដែរជាចាងហ្វាងក្នុងអង្គភាពCS NewsLiveទាំងអស់៕

Posted by Cs News Live 24h on Thursday, March 19, 2020

អត្ថបទដែលជាប់ទាក់ទង