និស្សិតស្រីម្នាក់ជិះម៉ូតូបុកគោយន្តសណ្ដោងរ៉ឺម៉ក ដឹកឫស្សីបែកកង់ឈប់ចតលើផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់

តាកែវ: កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៦និង៤៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុច វាលកំពង់ចក ស្ថិតក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ លើផ្លូវលេខ១២៩ ចន្លោះគីឡូម៉ែត្រលេខ២៤-២៥ រវាងគោយន្តឈប់ចត និងម៉ូតូ។

គោយន្តម៉ាក គូបូតា ពណ៌ក្រហម សណ្ដោងរ៉ឺម៉ក ដឹកឫស្សីបែកកង់ឈប់ចតលើទ្រូងផ្លូវចំហៀងខាងត្បូងក្បាលទៅកើត កន្ទុយទៅលិច អ្នកបើកបរមិនស្គាល់ រត់គេចបាត់។
ម៉ូតូម៉ាក Let’s ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1Y-1337 អ្នកបើកបរឈ្មោះ សុខ លីណា ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរនិស្សិត រស់នៅភូមិក្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស។

មូលហេតុ៖ ឈប់ចតពេលយប់មិនមានភ្លើងបំភ្លឺគ្រប់គ្រាន់។

ករណីនេះ កម្លាំងជំនាញបាននិងកំពុង កសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយតាមក្រោយ៕

អត្ថបទដែលជាប់ទាក់ទង