អស្ចារ្យណាស់! នៅទីបំផុតទីក្រុងវូហាន កន្លែងកំណើត Covid-19 ប្រកាសជាលើកដំបូង គ្មានករណីឆ្លងបន្ថែមទៀតទេ

នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលចិនបានអាះអាងថាចំណុចកណ្តាលនៃក្រុងវូហាន និងតំបន់ផ្សេងៗទៀតនៅក្នុងខេត្ត ហួប៉ីមិនត្រូវបានរកឃើញករណីថ្មីនៃកូវីដ១៩ ដែលបណ្តាលឱ្យមនុស្សជាច្រើននៅទីនេះបានស្លាប់នោះទេ ។ក្រសួងបានបញ្ជាក់ថា នៅក្នុងរយៈពេល ២៤ម៉ោង បានរកឃើញ ៣៤ករណីថ្មីទូទាំងប្រទេសដែលសុទ្ធតែនាំចូលមកពីបរទេស ។ យ៉ាងណាមិញនៅទីប្រជុំជនខេត្ត ហួប៉ីមានអ្នកស្លាប់ថ្មី ៨នាក់ដែលក្នុងនោះមកពីវូហានមាន ៦នាក់ ។ ក្នុងចំណោម ករណីនាំចូលទាំង ៣៤ ក្នុងនោះក្រុង ប៉េកាំងទទួលរង ២១ករណី​ ធ្វើឱ្យករណីនៅចិនដីគោកសរុប ៨០,៩២៨នាក់ ស្លាប់ ៣,២៤៥នាក់ ។សូមបញ្ជាក់ថា ទីក្រុងវូហានជាកន្លែងចាប់ផ្តើមការរីករាលដាលនៃវីរុសកូរ៉ូណា ដែលធ្វើឱ្យទីក្រុងទាំងមូលត្រូវបានបិទការចេញចូលជាបណ្តោះអាសន្ន ព្រមទាំងប្រទេសចិនទាំងមូលបានទទួលរងនៅបញ្ហាជាច្រើនទាំងផ្ទាល់ និងប្រយោល បណ្តាលមកពីវីរុសប្រភេទថ្មីនេះ ។ រហូតមកដល់ពេលនេះមានមនុស្សជាង ៧ម៉ឺននាក់ហើយដែលបានជាសះស្បើយចេញពីមន្ទីរពេទ្យ និង នៅមានមនុស្សប្រមាណជាង ៧ពាន់នាក់ទៀតដែលកំពុងទទួលការព្យាបាលនៅឡើយ ៕

ប្រភព៖ Mail Online

អត្ថបទដែលជាប់ទាក់ទង