សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យបិទច្រកទ្វារព្រំដែន ជាមួយប្រទេសវៀតមណាម

បន្ទាប់ពីភាគីប្រទេសវៀតណាមបានបិទច្រកទ្វារព្រំដែនជាឯកត្តោភាគី ដោយលើកហេតុផលថា ដើម្បីការពារប្រជាពលរដ្ឋរបស់ខ្លួនកុំឱ្យកើត ឬ ឆ្លងជំងឺ Covid-19 ដោយមិនបានផ្តល់ព័ត៌មានដល់ភាគីកម្ពុជាជាមុននោះ ឥឡូវនេះប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានដាក់បទបញ្ជាឱ្យបិទច្រកទ្វារព្រំដែន ជាមួយប្រទេសវៀតមណាមនៅវេលាម៉ោង ២៣ និង ៥៩ នាទីយប់ ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០ នេះ ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍នៅក្នុងសារសំឡេងថា ខាងភាគីវៀតណាមគេបិទច្រកទ្វារព្រំដែនគឺដើម្បីការពារប្រជាពលរដ្ឋរបស់គេដែរ ហើយកម្ពុជា សម្រេចបិទច្រកទ្វារព្រំដែននេះ ក៏ដើម្បីការពារប្រជាពលរដ្ឋខ្លួនផងដែរ ។ សម្តេចតេជោបានលើកឡើងទៀតថា ការសម្រេចបិទច្រកទ្វារព្រំដែននេះ មិនមែនជាការសងសឹកនោះទេ ការពិតគឺដើម្បីជួយប្រជាពលរដ្ឋវៀតណាមទៅវិញទេ ដើម្បីកុំឱ្យពួកគេចូលមកប្រទេសកម្ពុជា នៅក្នុងស្ថានភាពបែបនេះ ព្រោះបើពួកគេចូលមកកម្ពុជា ហើយពេលត្រឡប់ទៅវិញ ក៏ខាងអាជ្ញាធរវៀតណាមដាក់ពួកគាត់ឱ្យនៅដាច់ដោយឡែក និង មួយកន្លែង ក្នុងរយៈពេល ១៤ ថ្ងៃដដែល តែបើចូលមកកម្ពុជាហើយ ខាងភាគីវៀតណាមមិនឱ្យត្រឡប់ទៅវិញ តើពួកគេត្រូវស្នាក់នៅក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់ឬយ៉ាងណា ? ដូច្នេះការដែលយើងធ្វើបែបនេះគឺជាការជួយដល់ប្រជាពលរដ្ឋរបស់វៀតណាមទៅវិញទេ ។ ប៉ុន្តែការធ្វើពាណិជ្ជកម្ម ឬ ការដោះដូរទំនិញគឺនៅដដែល ។

អត្ថបទដែលជាប់ទាក់ទង