យោធិនមួកខៀវទាំងអស់ត្រូវមកធ្វើតេស្ដិ៍ពិនិត្យមេរោគកូវីដ ១៩ នៅមន្ទីរពេទ្យរុស្សី ឬ វិទ្យាស្ថានប៉ាស្ទ័រជាកំហិត ហើយត្រូវស្ថិតនៅដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃ

ដើម្បីទប់ស្កាត់ការពារការរីករាលដាលវីរុសកូវីដ ១៩ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០ មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសំអាតមីន និង កាកសំណល់សង្គ្រាម បានចេញសេចក្តីជូនដំណឹងពីវិធានការចំនួន ៩ ចំណុច ដែលក្នុងចំណោមចំណុចទាំងនេះតម្រូវឱ្យយោធិនមួកខៀវទាំងអស់ត្រូវមកធ្វើតេស្ដិ៍ពិនិត្យមេរោគកូវីដ ១៩ នៅមន្ទីរពេទ្យរុស្សី ឬ វិទ្យាស្ថានប៉ាស្ទ័រជាកំហិត ហើយត្រូវស្ថិតនៅដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃ ។លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និង គ្រាប់មិនទាន់ផ្ទុះបានប្រកាស​ជូនដំណឹងថា គ្រប់នាយទាហាន នាយទាហានរង និង ពលទាហានទាំងអស់ ជាកម្លាំងមួកខៀវដែលកំពុងបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ ទាំងតាមបណ្តាកង ទាំងនាយទាហានសេនាធិការ និង នាយទាហានសង្កេតការណ៍ ត្រូវចាត់វិធានការ ការពារ និង ចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ ១៩ ដោយរួមគ្នាអនុវត្តនូវវិធានការ ៩ ចំណុច ដូចខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង