ប្រទេស​ថៃ បាន​ប្រកាស​រក​ឃើញ​អ្នក​ផ្ទុក​វីរុស COVID-19 ចំនួន ៣៥ ករណី​ថ្មី ដែល​នាំ​ឲ្យ​ចំនួន​សរុប កើន​ឡើង​រហូត​ដល់ ២១២ នាក់​ហើយ!

ប្រទេស​ថៃ បាន​ប្រកាស​រក​ឃើញ​អ្នក​ផ្ទុក​វីរុស COVID-19 ចំនួន ៣៥ ករណី​ថ្មី នៅ​ក្នុង​ថ្ងៃ ពុធ ទី ១៨ ខែ​មីនា​នេះ ដែល​នាំ​ឲ្យ​ចំនួន​សរុប កើន​ឡើង​រហូត​ដល់ ២១២ នាក់​ហើយ ។

ករណី​ថ្មី ក្នុង​ថ្ងៃ ​នេះ គឺ​បែង​ចែក​ចេញ​ជា ២ ក្រុម ដោយ​មួយ​ក្រុម ពាក់ព័ន្ធ​នឹង​ករណី​មុនៗ ខណៈ​មួយ​ក្រុម​ទៀត ពាក់ព័ន្ធ​នឹង​ការ​មក​ពី​ក្រៅ​ប្រទេស នេះ​បើ​តាម​លោក Suwannachai Wattanayingcharoenchai អគ្គនាយក​នៃ​នាយកដ្ឋាន​ការពារ​ជំងឺ​ឆ្លង​បាន​បញ្ជាក់ ។

ក្រុម​ទី ១ មាន ២៩ ករណី ដោយ​ក្នុង​នោះ ៤ ករណី មក​ពី​កន្លែង​កម្សាន្ត និង ១៣ ករណី​មក​ពី​ការ​ចូលរួម​មើល​ការ​ប្រដាល់ ក្នុង​ទីក្រុង​បាងកក ខណៈ ១២ ករណី​ទៀត ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ឆ្លង​វីរុស​នេះ ។

ចំពោះ​ក្រុម​ទី ២ ដែល​មាន ៦ ករណី​នោះ ក្នុង​នោះ​រួម​មាន ១ ករណី ដែល​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ ៕

ប្រភព៖​ CNA

អត្ថបទដែលជាប់ទាក់ទង