គួរឲ្យសង្វេគ!​ បុរសម្នាក់ដែលបាត់ខ្លួន២ថ្ងៃ ហើយក្រុមគ្រួសារសាច់ញាតិខំដើររកទាំងយប់ទាំងថ្ងៃនោះ ពេលនេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្តែតឡើង

មណ្ឌលគិរី៖​ បុរសម្នាក់ដែលបាត់ខ្លួន២ថ្ងៃ ហើយក្រុមគ្រួសារសាច់ញាតិខំដើររកទាំងយប់ទាំងថ្ងៃនោះ ពេលនេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្តែតឡើង យ៉ាងគួរឲ្យសង្វេគ។

តាមរបាយការណ៍របស់អធិការស្រុកកែវសីមាខេត្តមណ្ឌលគិរីបានរាយការស្តីពីរបុរសម្នាក់ឈ្មោះ ហៀត ហ្វាសុី អាយុ២៨ឆ្នាំ ជនជាតិខ្មែរអីស្លាម រស់នៅភូមិ ឆ្នែង ឃុំ ស្រែខ្ទុមស្រុកកែវសីមា ដែលបានបាត់ខ្លួនកាលពីថ្ងៃទី១៦ ខែ មិនា ឆ្នាំ២០២០កន្លងមកថ្មីៗនេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្តែតទឹកនៅក្រោយផ្ទះ

នាវេលាម៉ោង០៧នៅព្រឹកទី១៨​ ខែមិនា ឆ្នាំ២០២០នេះ។

ក្រោយពីបានទទួលព័ត៍មាននេះភ្លាម សមត្ថកិច្ចនគរបាលស្រុកកែវសីមាបានចុះមកពិនិត្យដល់កន្លែងកើតហេតុនិង

បានធ្វើកោសល្យវិច័្ឆយលើដងខ្លួននៃសាកសពជនរងគ្រោះក្រោយពីបានធ្វើកោសល្យវិច្ច័យរួចហើយកម្លាំងជំនាញសមត្ថកិច្ចនៃអធិការរដ្ឋាននគរបាលស្រុកកែវសីមាបានបញ្ជាក់ថា​ សពបុរសខាងលើពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែនពុំមានការពាក់ព័ន្ធទៅនឹងករណីឃាតកម្មអ្វីឡើយ។

សូមបញ្ជាក់ថា​ សាកសពខាងលើមុនពេលកើតហេតុមានអាការះរវើរវាយដូចជាមនុស្សសតិមិនគ្រប់។

បច្ចប្បន្នសាកសពត្រូវបានកម្លាំងសមត្ថកិច្ចស្រុកកែសីមាប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

អត្ថបទដែលជាប់ទាក់ទង