ស្របពេលដែលជំងឺកូវីដ ១៩ កំពុងផ្ទុះស្ទើរពាសពេញពិភពលោកនោះ តារាសម្តែង និង ចម្រៀង អ៊ឹង និមល បានបង្ហាញក្តីបារម្ភ ក្រោយពីនាងត្រូវធ្វើដំណើរមកស្រុកកំណើតវិញ នៅក្នុងពេលឆាប់ៗនេះ!

ស្របពេលដែលជំងឺកូវីដ ១៩ កំពុងផ្ទុះស្ទើរពាសពេញពិភពលោកនោះ តារាសម្តែង និង ចម្រៀង អ៊ឹង និមល បានបង្ហាញក្តីបារម្ភ ក្រោយពីនាងត្រូវធ្វើដំណើរមកស្រុកកំណើតវិញ នៅក្នុងពេលឆាប់ៗនេះ។គេនៅចាំបានថា អ៊ឹង និមល បានចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី មួយរយៈមកហើយជាមួយលោក ហេង នរៈកក្កដា ។ បើតាមគម្រោងនាងនឹងបញ្ចប់ការសម្តែងនៅទីនោះ នៅសប្តាហ៍ក្រោយនេះតែម្តង ។អ្វីដែលចាប់អារម្មណ៍នោះ ស្របពេលជំងឺ Covid-១៩ កំពុងរីករាលដាលនោះ តារាចម្រៀងរូបរាងខ្ពស់ស្រឡះរូបនេះបានបង្ហាញក្តីបារម្ភ ក្រោយពីនាងត្រូវធ្វើដំណើរមកស្រុកកំណើតវិញ ។ ក្នុងនោះ អ៊ឹង និមល បានបង្ហោះសារថា «ភ័យណាស់ពេលធ្វេីដំណេីរត្រឡប់ទៅផ្ទះវិញដឹងយ៉ាងម៉េចទេខ្ញុំ»។យ៉ាងណាមិញ មហាជន ក៏មានការលើកទឹកចិត្តដល់ អ៊ឹង និមល ឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ផងដែរ។

គួរឱ្យដឹងថា នេះមិនមែនជាលើកដំបូងនោះទេ ដែល អ៊ឹង និមល បានចេញទៅសម្តែងនៅប្រទេសអូស្រ្តាលីនោះ ។ លើកនេះ ក៏មិនខុសពីលើកមុនដែរ ការទៅសម្តែងរបស់នាងទទួលបានជោគជ័យ និង ការគាំទ្រពីសំណាក់បងប្អូនខ្មែរ ដែលរស់នៅទីនោះយ៉ាងច្រើន ៕

អត្ថបទដែលជាប់ទាក់ទង