បុរស​ខ្មែរ​អាយុ​៣៨​ឆ្នាំ ដែល​ឆ្លង​កូ​វីដ​-១៩ និង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​សៀម​រាម មាន​សុខភាព​ធម្មតា ​មិនមាន​សភាព​ធ្ងន់ធ្ងរ​ឡើយ​ !

បុរស​ខ្មែរ​អាយុ​៣៨​ឆ្នាំ ដែល​ឆ្លង​កូ​វីដ​-១៩ និង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​សៀម​រាម មាន​សុខភាព​ធម្មតា ​មិនមាន​សភាព​ធ្ងន់ធ្ងរ​ឡើយ​ ដោយចំនួន​វីរុស​កូ​វីដ​-១៩ ក្នុង​ខ្លួន​របស់គាត់បាន​ថយចុះ​ជា​បន្តបន្ទាប់ ​។ អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាលបានអះអាងបែបនេះក្នុង​សន្និសីទកាសែត នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​ ១៨ ខែ​មីនា ឆ្នាំ​២០២០ ។អ្នកស្រី​វេជ្ជបណ្ឌិត បញ្ជាក់​ថា​៖ «​យើងសង្ឃឹមថា គាត់នឹង​វិ​វត្ត​ទៅរក​ភាពល្អប្រសើរ ហើយ​គាត់នឹង​អាចមាន​សភាព​ជាសះស្បើយ ក្នុងពេល​ខាងមុខ​» ​។អ្នកស្រីបន្ថែមថា អ្នកមាន​វីរុស​កូ​វីដ​-១៩ ផ្សេងទៀត នៅ​កម្ពុជា ដែលមាន​អាយុ​ចន្លោះ​ពី​ ២០​ឆ្នាំ ទៅ​៤០​ឆ្នាំ គឺមាន​កម្លាំង​ខ្លាំង ហើយ​មិនគួរ​ឱ្យមានការ​ព្រួយបារម្ភ​ចំពោះ​សុខភាព​របស់​ពួកគាត់​ឡើយ ​។

បុរស​ខ្មែរ​អាយុ​ ៣៨ ឆ្នាំនៅ​ខេត្ត​សៀម​នោះ បាន​ឆ្លង​កូ​វីដ​-១៩ ពី​បុរស​ជនជាតិ​ជប៉ុន ដែលជា​ថៅកែ​របស់គាត់ ។ នៅកម្ពុជាគិត​ត្រឹម​ព្រឹក​ថ្ងៃទី ​១៨ ខែមីនា ឆ្នាំ​២០២០ បានរកឃើញ​មនុស្ស​ ៣៥ ​នាក់​ហើយ ដែល​ឆ្លង ​កូ​វីដ​-១៩ ដោយ​ក្នុងនោះមាន​ម្នាក់ដែលជាបុរស​ជនជាតិ​ចិន បានជា​សះស្បើយ​វិញរួចហើយ​ ៕

អត្ថបទដែលជាប់ទាក់ទង