គួរឱ្យកោតសរសើរណាស់! តនិស្សិតខ្មែរ ២ នាក់ ដែលបញ្ចប់ការសិក្សាផ្នែកពេទ្យ នៅប្រទេសថៃ បានស្ម័គ្រចិត្ត ជួយក្រសួងសុខាភិបាល ​ដើម្បីព្យាបាល COVID-19 ដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពូជា

ពិតជាគួរឱ្យកោតសរសើរណាស់ ចំពោះទឹកចិត្តនិស្សិតខ្មែរ ២ នាក់ ដែលបញ្ចប់ការសិក្សាផ្នែកពេទ្យ នៅប្រទេសថៃ បានស្ម័គ្រចិត្ត ជួយក្រសួងសុខាភិបាល ​ដើម្បីព្យាបាល COVID-19 ដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពូជា ។ការស្ម័គ្ររបស់ប្អូនៗនិស្សិតពេទ្យទាំង ២ នាក់នេះ បន្ទាប់ពីបានឃើញការប្រកាសរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក ។ ប្អូនប្រុសដែលជានិស្សិតពេទ្យ ទាំង ២ នាក់ បានទទួលអាហាររូបករណ៍ សម្តេចម្ចាស់ក្សត្រី សិរិនថន ទើបបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យមហាសារខាម នៃប្រទេសថៃ ផ្នែកគិលាននុដ្ឋាក (Nurs) ដែលមានឈ្មោះ ទាវ សុធារ័ត្ន និង មិត្តរួមថ្នាក់ឈ្មោះ សម នរះសត្យា ។ពួកប្អូនទាំង ២ នាក់ ត្រូវបានបណ្តាញព័ត៌មានក្នុងស្រុកដកស្រង់សំដីថា ដោយរូបលោកបានតាមដានព័ត៌មានពីករណីជម្ងឺឆ្លង Covid 19 ដែលកំពុងរីករាលដាលក្នុងប្រទេសកម្ពុជាយើង ហើយក្រសួងសុខាភិបាលបាន និង កំពុងប្រកាសរកគ្រូពេទ្យស្ម័គ្រចិត្តដើម្បីប្រយុទ្ធប្រឆាំងជាមួយជម្ងឺនេះ រូបលោកទាំងពីរនាក់មានឆន្ទៈស្ម័គ្រចិត្តចង់ចូលរួម និង បម្រើជាតិក្នុងកាលៈទេសប្រទេសជាតិកំពុងប្រឈម និង ត្រូវការ ដូច្នេះរូបលោក បានសម្រេចចិត្តចង់ចូលរួមប្រយុទ្ធ និងការពារប្រជាជនខ្មែរយើងក៏ដូចជាប្រជាជនសកលលោក ដែលកំពុងប្រឈមជាមួយជម្ងឺរាតត្បាតមួយនេះ បើក្រសួងសុខាភិបាលអនុញ្ញាតផ្តល់ឱកាសឱ្យខ្ញុំបាទបម្រើប្រជាជនក្នុងកាលៈទេសនេះ រូបលោកទាំងពីរពេញចិត្តធ្វើ ៕

អត្ថបទដែលជាប់ទាក់ទង