លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាឱ្យដឹងថា រាល់ការធ្វើតេស្តរកវីរុស Covid-19 មិនមានគិតថវិកាអ្វីឡើយ

បញ្ជាក់យ៉ាងច្បាស់ៗនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះលោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាឱ្យដឹងថា រាល់ការធ្វើតេស្តរកវីរុស Covid-19 មិនមានគិតថវិកាអ្វីឡើយ ។ លោកជំទាវបញ្ជាក់បែបនេះ បន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមថា ការធ្វើតេស្តរក Covid-19 នៅកម្ពុជាគិតប្រាក់ ប្រសិនបើតេស្តហើយគ្មានវីរុសនេះ ។

បញ្ជាក់ជាលើកទី៣ រដ្ឋលេខាធិការក្រសួងសុខាភិបាលថ្លែងទៀតថា រាល់ការធ្វើតេស្តបើទោះបីជាវិជ្ជមាន ឬ អវិជ្ជមានក្ដី គ្មានការយកលុយឡើយ ។ មកដល់ពេលនេះដែរកម្ពុជាបានធ្វើតេស្តទៅលើមនុស្សចំនួន ១ ១១២ នាក់ហើយ និងលទ្ធផលអវិជ្ជមាន ។

«កន្លែងណាយកលុយ? អ្នកណាអ្នកយកលុយ» នេះជាសំណួរទៅកាន់អ្នកដែលផ្សព្វផ្សាយថាកម្ពុជាយលលុយទៅលើការធ្វើតេស្ត Covid-19 ពីលោកជំទាវឱ វណ្ណឌីន ៕

អត្ថបទដែលជាប់ទាក់ទង