គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកដីប៉ះគ្នាជាមួយនឹងរថយន្តក្រឡុកស៊ីម៉ង់ត៍ បណ្ដាលឲ្យរថយន្តក្រឡុកស៊ីម៉ង់ក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកដីប៉ះគ្នាជាមួយនឹងរថយន្តក្រឡុកស៊ីម៉ង់ត៍ បណ្ដាលឲ្យរថយន្តក្រឡុកស៊ីម៉ង់ក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ សំណាងណាស់ដែលមិនបណ្តាលអោយម្ចាស់រថយន្តទាំង២រងរបួស ។

ហេតុការនេះកើតឡើង នាវេលាម៉ោង៨យប់ ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកដី មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ3D-4292 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅស្របគ្នា ជាមួយនឹងរថយន្តក្រឡុកស៊ីម៉ងត៍ មានស្លាកលេខ ភ្នំពេញ5A-1369 ខណៈមកដល់ចំណុចកើតហេតុ រថយន្តទាំង២ ក៏បានបត់ស្របគ្នា បណ្តាលអោយរថយន្តដឹកដីបុករថយន្តក្រឡុកស៊ីម៉ងត៍ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងតែម្តង ។ ហេតុការណ៍នេះមិនបណ្តាលអោយម្ចាស់រថយន្តទាំង២រងរបួសនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង