សមាជិកបុគ្គលិកអង្គការសុខភាពពិភពលោក ២ រូបបាន​រក​ឃើញ​ផ្ទុក​វីរុស COVID-19

បើ​តាម​មន្ត្រី​មក​ពី​អង្គការ​សុខភាព​ពិភពលោក បាន​ថ្លែង​កាល​ពី​ម្សិលមិញ​នេះ​ថា សមាជិក​បុគ្គលិក​របស់​ខ្លួន ២ រូប បាន​រក​ឃើញ​ផ្ទុក​វីរុស COVID-19 ។

អង្គការ​សុខភាព​ពិភពលោក ដែល​ជា​ចំណែក​សំខាន់​ក្នុង​ការ​ដោះស្រាយ ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​វីរុស​រាតត្បាត​ជា​សកល COVID-19 នេះ បាន​និយាយ​ថា បុគ្គលិក​របស់​ខ្លួន​ទាំង ២ រូប បាន​ចាប់​ផ្ដើម​ចេញ​អាការៈ​នៃ​វីរុស​នេះ ក្នុង​ផ្ទះ​របស់​ពួកគេ ហើយ​ក៏​ត្រូវ​បាន​យក​សំណាក​ទៅ​ធ្វើ​តេស្តិ៍ រួច​ក៏​ឃើញ​វិជ្ជមាន​លើ​វីរុស​នេះ ។

ដំណឹង​នៃ​ការ​ចេញ​រោគសញ្ញា​របស់​ពួកគេ ត្រូវ​បាន​ផ្សព្វផ្សាយ ខណៈ ការិយាល័យ​ប្រចាំ​តំបន់​នៃ​អង្គការ WHO ក្នុង​តំបន់​អឺរ៉ុប បាន​និយាយ​ថា ពួកយើង​ត្រូវ​បង្កើត​វិធានការ​ជាក់លាក់ ក្នុង​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ទាំង​អស់ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​រាតត្បាត​ជា​សកល​នេះ ។

ករណី​ថ្មី​របស់​អង្គការ​សុខភាព​ពិភពលោក ទាំង ២ រូប​នេះ គឺ​ជា​ករណី​ដំបូង ដែល​កើត​ឡើង​ក្នុង​អង្គការ​ដែល​មាន​ទីតាំង​នៅ​ក្រុង ហ្សឺណែវ ។ ទោះ​ជា​យ៉ាង​ណា មិន​មាន​ព័ត៌មាន​ជាក់លាក់​ណា បញ្ជាក់​ថា បុគ្គលិក​ដែល​បាន​ឆ្លង​វីរុស​នោះ គឺ​កំពុង​បំពេញ​ការងារ​លើ​បញ្ហា​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​នេះ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ ៕

ប្រភព៖ Dailymail

អត្ថបទដែលជាប់ទាក់ទង