រដ្ឋបាលខេត្តកំពត ចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការរៀបចំព្រឹត្តិការណ៍ កំពតសង្ក្រាន្ត
(ភ្នំពេញ)៖ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ រដ្ឋបាលខេត្តកំពត ចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការរៀបចំព្រឹត្តិការណ៍ កំពតសង្ក្រាន្ត ឆ្នាំ២០២០ នៅខេត្តកំពត។
តាមសេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ថា ការផ្អាកការរៀបចំព្រឹត្តិការណ៍“ កំពតសង្ក្រាន្ត ឆ្នាំ២០២០” ធ្វើឡើងដោយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីរបាយការណ៍របស់អង្គការសុខភាពពិភពលោកចុះថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២០ ដែលបានបង្ហាញថាមានប្រទេសចំនួន ១១៧ប្រទេស ដែលមានការ រាតត្បាតវីរុសកូវីដ១៩ (COVID-19) ដែលតម្រូវឲ្យមានវិធានការរួមគ្នា ក្នុងការទប់ស្កាត់នៃការឆ្លង រាលដាលវីរុសកូវីដ១៩ (COVID-19) ជាបន្ទាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
សូមអានខ្លឹមសារទាំថស្រុងដូចខាងក្រោម៖