ស្ថានទូតចិននៅក្នុងព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា ពេលនេះក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្រ្តនៅប្រទេសចិនបានរកឃើញវ៉ាក់សាំងការពារវីរុស កូវីដ១៩ហើយ!

យោងតាមគេហទំព័រផ្លូវការរបស់ស្ថានទូតចិននៅក្នុងព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា ពេលនេះក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្រ្តនៅប្រទេសចិនបានរកឃើញវ៉ាក់សាំងការពារវីរុស កូវីដ១៩ហើយ ។គេហទំព័របានឱ្យដឹងថា ក្រុមស្រាវជ្រាវវិទ្យាសាស្រ្តដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺCOVID-19យ៉ាងជោគជ័យ! វ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជម្ងឺ។ តាមស្តង់កំណត់នៃអន្តរជាតិ និងតាមបទបញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះត្រូវបានចាត់ជាកិច្ចការរៀបចំបឋមដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាពដែលអាចគ្រប់គ្រងបាន និង ការផលិតក្នុងទ្រង់ទ្រាយធំ ៕

អត្ថបទដែលជាប់ទាក់ទង