លោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានចេញមុខសុំចិត្ត និងការយោគយល់ពីប្រជាជនខ្មែរកាន់សាសនាព្រះពុទ្ធ បន្ទាប់ពីខ្មែរអ៊ីស្លាមបានឆ្លង Covid-19 ជាបន្តបន្ទាប់ …….

តាមរយៈគណីហ្វេសប៊ុកផ្ទាល់ខ្លួន លោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានចេញមុខសុំចិត្ត និងការយោគយល់ពីប្រជាជនខ្មែរកាន់សាសនាព្រះពុទ្ធ បន្ទាប់ពីខ្មែរអ៊ីស្លាមបានឆ្លង Covid-19 ជាបន្តបន្ទាប់ ក្រោយត្រឡប់មកពីវិហារមួយនៅជាយក្រុងកូឡាឡាំពួរ ។ មកដល់ពេលនេះដែរខ្មែរអ៊ីស្លាម ១៣នាក់បានឆ្លង Covid-19 ក្នុងចំណោមអ្នកដែលបានទៅ ៧៩នាក់ ។ សូមអានសារដែលលោកស្រី ម៉ាណ ណាវី សរសេរដូចខាងក្រោមនេះ៖«នាងខ្ញុំសុំចិត្ត និង សុំការយោយល់ពី ពុកម៉ែ មាមីង បងប្អូន កូនក្មួយ និង មហាមិត្តទាំងអស់ ជាពិសេសបងប្អូនខ្មែរកាន់សាសនាព្រះពុទ្ធមួយចំនួនតូច មេត្តាកុំរើសអើង កុំបង្កចលាចលដល់សង្គមជាតិ សូម ពុកម៉ែ មាមីង បងប្អូន កូនក្មួយ និងមហាមិត្តទាំងអស់ មេត្តាកុំនាំគ្នារើសអើងដល់បងប្អូនខ្មែរកាន់សាសនាឥស្លាម យើងខ្មែរតែមួយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន យើងរស់នៅប្រកដដោយសុខដុមរម្យនាកម្មនិងគ្នា បានសុខ និងមានសុវត្តិភាពពេញផ្ទៃប្រទេស ប្រកដដោយសុជិវធម៌ និង សិលធម៌ល្អ ដោយគ្មានការរើសអើង រវាងអ្នកកាន់សាសានាខុសគ្នានោះទេ ថ្ងៃនេះម៉ោងនេះ ពួកយើងជាថ្នាក់ដឹកនាំបានធ្វើការដុតដៃដុតជើង និងក្រសួងសុខាភិបាលហើយ ដើម្បីប្រកាសរកបងប្អូនខ្មែរឥស្លាមយើងដែលបានទៅចូលរួមបុណ្យសាសនានៅឯប្រទេសម៉ាឡេសុីចំនួន 79នាក់ អោយពួកគាត់ចូលខ្លួនទៅធ្វើតេសរកមេរោគ COVID 19 ។ ដើម្បីបញ្ចៀសពីការឆ្លងពីម្នាក់ទៅម្នាក់ ដោយយើងមិនដឹងថាអ្នកណាអ្នកបានផ្ទុកមេរោគនេះរួចទៅហើយទេ ។ យើងនាំគ្នា រួមគិត រួមទទួលខុសត្រូវ រួមគ្នាការពារ ប្រឆាំងនឹងរោគដ៏កាចសាហាវទាំងឡាយ ។ បងប្អូនគួរពិចារណា មនុស្សយើងគេមិនខ្លាចឆ្លងរោគទេ គេខ្លាចបំផុតរោគ ភ័យក្លាច រោគប៉ះបោរ និងរោគបាក់ទឹកចិត្ត ហេតុនេះមេត្តាចូលរួម និងតាំងចិត្តអោយបាននឹងន រោគនេះឆ្លងមិនប្រកាន់ជាតិសាសន៏ ប្រកាន់ឋានៈតួនាទី អ្នកមាន អ្នកក្រនោះទេ គ្មានអ្នកណាម្នាក់ចង់ឆ្លងរោគដ៏សាហាវមួយនេះទេ សូមពុកម៉ែ មាមីង បងប្អូន កូនក្មួយ និង មហាមិត្តទាំងអស់មេត្តាយោគយល់ផង 🙏🙏🙏🙏🙏🙏 ។ »17/03/2020

អត្ថបទដែលជាប់ទាក់ទង