ចូលរួមសោកស្ដាយ! លោក Vittorio Gregotti ស្ថាបត្យករជនជាតិអ៊ីតាលី បានទទួលមរណភាព ក្នុងអាយុ៩២ឆ្នាំ ដោយសារវីរុស កូវីដ១៩

លោក Vittorio Gregotti ស្ថាបត្យករជនជាតិអ៊ីតាលី ដែលបានជួយច្នៃម៉ូត ពហុកីឡដ្ឋានអូឡាំពិករដូវក្តៅBarcelona បានទទួលមរណភាពកាលពីថ្ងៃអាទិត្យទី១៥ ខែមីនា ឆ្នាំ ២០២០ ក្នុងអាយុ៩២ឆ្នាំ ដោយសារវីរុស កូវីដ១៩ ។លោក Gregotti បានទទួលមរណភាពដោយរោគរលាកសួត កូវីដ១៩ បន្ទាប់ពីបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ Milan ទទួលការព្យាបាល ។មិនត្រឹមតែ ការចេញម៉ូតពហុកីឡដ្ឋាន Barcelona ប៉ុណ្ណោះទេ ប៉ុន្តែលោកក៏បានចូលរួមក្នុងការច្នៃម៉ូត ពហុកីឡដ្ឋាន និង សំណង់ល្បីៗជាច្រើនទៀតនៅលើពិភពលោក ដូចជា ពហុកីឡដ្ឋាន Merassi នៅក្នុងទីក្រុង Genoa សម្រាប់ ការប្រកួត World Cup ឆ្នាំ១៩៩០ នៅក្នុងប្រទេសអ៊ីតាលី ព្រមទាំង រោងល្ខោន Arcimboldi Opera Theatre នៅ Milan និង សំណង់ទំនើបៗជាច្រើនទៀតក្នុងកំឡុងឆ្នាំ ២០០២ ទៅឆ្នាំ ២០០៤ ។លើសពីនេះទៅទៀតលោក Gregotti ថែមទាំងធ្វើការយ៉ាងសកម្មនៅក្នុងវិស័យសំណង់នៅលើពិភពលោក ដូចជាសាងស្នាដៃក្នុងសំណង់ល្បីៗ នៅក្នុងប្រទេសចិន ប្រទេសប៉ទុយហ្គាល់ និង ប្រទេសបារាំងជាដើម ៕

អត្ថបទដែលជាប់ទាក់ទង