សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបិទ KTV និងរោងភាពយន្តទាំងអស់ ទូទាំងប្រទេសកម្ពុជា!

ភ្នំពេញ៖ យោងតាមលិខិតប្រកាសរបស់ក្រសួងសុខាភិបាល ចេញថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ សម្រេចឲ្យបិទ KTV និងរោងភាពយន្តទាំងអស់ នៅក្នុងប្រទេសកម្ពុជា ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានប្រកាសររកឃើញ អ្នកឆ្លងCOVID-19 ចំនួន១២ករណី ក្នុងនោះមានទាំងទារកអាយុ៤ខែ ផងដែរ ។ លុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងCOVID-19 កើនឡើងទ្វារជា២ គឺ១២ករណីបន្ថែម ដែលកើតឡើង នៅខេត្តបន្ទាយមានជ័យ រាជធានីភ្នំពេញ កំពង់ឆ្នាំង បាត់ដំបង កំពត និងត្បូងឃ្មុំ ក្រោយវិលត្រឡប់មកពីចូលរួមពិធីសាសនា នៅប្រទេសម៉ាឡេស៊ីវិញ ។ សរុបទាំងអស់ គឺកើនឡើងដល់២៤ករណីហើយ។

មិនតែប៉ុណ្ណោះ ក្រសួងសុខាភិបាលកម្ពុជា ក៏បានបានប្រកាសនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នេះ សម្រេចប្រើប្រាស់សណ្ឋាគារ Great Duke ជាអតីតសណ្ឋាការ អាំងទែកុងទីណង់តាល់ ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺCOVID-19 ផងដែរ ។ ខណៈដែលសាលារៀនរបស់សិស្ស និងនិស្សិត ទូទាំងប្រទេស ក៏ត្រូវបានផ្អាកការសិក្សាផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាល COVID-19 ៕

អត្ថបទដែលជាប់ទាក់ទង