ជនសង្ស័យម្នាក់ ត្រូវបានគេសង្ស័យថា ជាគូកំណាន់ចិត្តរបស់នារីម្នាក់ ដែលជនរងគ្រោះបាននិយាយជាមួយ បានធ្វើសកម្មភាពមកស្ទាក់យតាមផ្លូវ កាប់ជនរងគ្រោះដាច់.កដៃ ថ្មិលតែម្តង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានគេសង្ស័យថា ជាគូកំណាន់ចិត្តរបស់នារីម្នាក់ ដែលជនរងគ្រោះបាននិយាយជាមួយ បានធ្វើសកម្មភាពមកស្ទាក់យតាមផ្លូវ កាប់ជនរងគ្រោះដាច់.កដៃ ថ្មិលតែម្តង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ យ៉ាងខ្លាំង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ មុខផ្សារហ៊ុយ ឡេង​ ភូមិសឿ ឃុំសឿ ស្រុក មង្គលបូរី ខេត្តបន្ទាយមាន​ជ័យ ។

ជនរងគ្រោះឈ្មោះ ដេត វណ្ណលីដា ភេទប្រុស អាយុ១៥ឆ្នាំ។

បន្ទាប់ពីមានករណីនេះកើតឡើង អធិការដ្ឋាននគរបាលស្រុកមង្គលបូរីលី បានសាកសួរនិងពិនិត្យកន្លែងកើតហេតុ ឈានដល់ការកំណត់មុខសញ្ញា និងឃាត់ខ្លួនមនុស្ស៥នាក់យកសាកសួរ ហើយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យម្នាក់ឈ្មោះ ផាន់ ជីវ៉ា បានសារភាពថា ក្រុមខ្លួនមានចំនួន៧នាក់បាកំពុងនៅតាមផ្លូវ ហើយក៏បានឃើញ​ជនរងគ្រោះជិះម៉ូតូម្នាក់ឯង ក៏មានចិត្តខឹងព្រោះតែជនរងគ្រោះញ៉ែសង្សារពួកម៉ាក ក៏នាំគ្នាជិះម៉ូតូតាមកាប់តែម្តងទៅ ហើយតាមពិតទៅក្រុមជនដៃដល់ មានគំនុំជាមួយបងប្រុសជនរងគ្រោះ ដែលស្រឡាញ់សង្សារពួកម៉ាកពួកគេ បែរជាកាប់ច្រឡំ ទៅចំប្អូនទៅវិញ ដកហូតបានដាវស៉ាំម៉ូរ៉ៃ ផងដែរ ។

ពេលនេះ ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី និងកំពុងស្រាវជ្រាវចាប់ចាប់បក្ខពួក២នាក់ទៀត កំពុងរត់គេចខ្លួន៕

អត្ថបទដែលជាប់ទាក់ទង