ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានបញ្ជាក់ថា រដ្ឋសភាកម្ពុជា នឹងដាក់ឲ្យមន្ត្រីសភាទាំងអស់ អនុវត្តការធ្វើការងារតាមអនឡាញ ដើម្បីការពារខ្លួនពីការរាលដាលជំងឺCOVID-19 ពោលគឺធ្វើការងារពីផ្ទះបានតែម្តង !

ភ្នំពេញ៖ តាមការបញ្ជាក់ របស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នេះតទៅ រដ្ឋសភាកម្ពុជា នឹងដាក់ឲ្យមន្ត្រីសភាទាំងអស់ អនុវត្តការធ្វើការងារតាមអនឡាញ ដើម្បីការពារខ្លួនពីការរាលដាលជំងឺCOVID-19 ពោលគឺធ្វើការងារពីផ្ទះបានតែម្តង ។

មិនតែប៉ុណ្ណោះ ស្របពេលដែលកម្ពុជាកំពុងមានការកើនឡើង នូវការរីករាលដាលCOVID-19 សភា ចង់កាត់បន្ថយការចរាចរណ៍ឯកសារដោយផ្ទាល់ឲ្យបានតិចបំផុត និងការធ្វើការងារតាមអនឡាញឲ្យបានច្រើនបំផុត។

ក្នុងនោះ សភា ក៏បានរៀបចំឲ្យមានជាអាសយដ្ឋានលើអនឡាញ យើងនឹងដាក់នៅលើវេបសាយរដ្ឋសភា, អនឡាញ មានការទាក់ទងមកអគ្គលេខាធិការដ្ឋានរដ្ឋសភាផ្ទាល់ អនឡាញដែលទាក់ទងមកគណៈកម្មការផ្សេងៗ ទាក់ទងនឹងខុទ្ទកាល័យផ្សេងៗ ៕

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានប្រកាសររកឃើញ អ្នកឆ្លងCOVID-19 ចំនួន១២ករណី ក្នុងនោះមានទាំងទារកអាយុ៤ខែ ផងដែរ ។ លុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងCOVID-19 កើនឡើងទ្វារជា២ គឺ១២ករណីបន្ថែម ដែលកើតឡើង នៅខេត្តបន្ទាយមានជ័យ រាជធានីភ្នំពេញ កំពង់ឆ្នាំង បាត់ដំបង កំពត និងត្បូងឃ្មុំ ក្រោយវិលត្រឡប់មកពីចូលរួមពិធីសាសនា នៅប្រទេសម៉ាឡេស៊ីវិញ ។ សរុបទាំងអស់ គឺកើនឡើងដល់២៤ករណីហើយ។

មិនតែប៉ុណ្ណោះ ក្រសួងសុខាភិបាលកម្ពុជា ក៏បានបានប្រកាសនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នេះ សម្រេចប្រើប្រាស់សណ្ឋាគារ Great Duke ជាអតីតសណ្ឋាការ អាំងទែកុងទីណង់តាល់ ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺCOVID-19 ផងដែរ ។ ខណៈដែលសាលារៀនរបស់សិស្ស និងនិស្សិត ទូទាំងប្រទេស ក៏ត្រូវបានផ្អាកការសិក្សាផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាល COVID-19 ៕

អត្ថបទដែលជាប់ទាក់ទង