រដ្ឋាភិបាលចិនផ្តល់ជំនួយសម្លៀកបំពាក់ការពារវីរុស COVID-19 ចំនួន ២០០០ សម្រាប់ ដល់ក្រសួងសុខាភិបាលកម្ពុជា

ឥឡូវនេះ បន្ទាប់ពីរកឃើញមានអ្នកផ្ទុកជំងឺ COVID-19 កើនឡើងនៅក្នុងប្រទេសកម្ពុជានោះ រដ្ឋានភិបាលចិននឹងផ្តល់ជំនួយជាសម្ភារៈ និង សម្លៀកបំពាក់ពេទ្យដើម្បីការពារវីរុសCOVID-19 ចំនួន ២០០០ សម្រាប់ ដល់កម្ពុជា ។

បើយោងតាមស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា តាមការប៉ាន់ស្មានទុកមុន នារាត្រីថ្ងៃទី១៧ ខែមីនា សារធាតុDetection ReagentជំងឺវីរុសCOVID-19សម្រាប់២០០០នាក់ ដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជានឹងមកដល់រាជធានីភ្នំពេញតាមជើងហោះហើរ ហើយជំនួយសារធាតុទាំងនេះនឹងត្រូវបានទទួលដោយក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា។

ប្រទេសចិននឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ​ ម៉ាសវេជ្ជសាស្រ្ត និង សម្ភារៈផ្សេងៗទៀតជាបន្តបន្ទាប់ និង ព្រមទាំងខិតខំផ្តល់ជាកម្លាំងជំរុញគាំទ្រក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុស ជូនចំពោះភាគីកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង