ក្រសួងសុខាភិបាល ប្រកាសស្វែងរកក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ដើម្បីចូលរួមចំណែកក្នុងបេសកកម្មប្រឆាំងកូវីដ១៩

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាស

ស្វែងរកក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ដើម្បីចូលរួមចំណែកក្នុងបេសកកម្មប្រឆាំងកូវីដ១៩ នៅក្នុងសេចក្តីជូនពត៌មានស្តីពីសភាពការណ៍បច្ចុប្បន្នភាពរបស់វីរុសនេះ ។

ក្រសួងសុខាភិបាលបានលើកឡើងថា ដើម្បីសំដែងនូវសាមគ្គីភាព និង ជួយគ្នាក្នុងមុខវិជ្ជាជីវៈពេទ្យក្នុងគ្រាលំបាក ក្រសួងសូមអំពាវនាវដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោចូលរួមក្នុងភារកិច្ចដ៏ឧត្តុងឧត្តមដើម្បីប្រយុទ្ធនឹងវីរុសកូវីដ១៩ ។

លោកគ្រូ អ្នកគ្រូពេទ្យស្ម័គ្រចិត្តដែលមានគោលបំណងចូលរួមក្នុងសកម្មភាពនេះ សូមមេត្តាមកចុះឈ្មោះនៅក្រសួងសុខាភិបាល ជាន់ផ្ទាល់ដីដែលមានអាស័យដ្ឋាននៅ ដីឡូតិ៍លេខ៨០ វិថីសម្តេច ប៉ែន នុត (២៨៩) រាជធានីភ្នំពេញ ឬ តាមប្រព័ន្ធទំនាក់ទំនង Telegram របស់លោក ហ៊ុយ ឆេងតារាភ័ក្រ្ត ០៧៦ ៨៨៨ ៩១១៨ ។

សូមបញ្ជាក់ផងដែរថា មកទល់ពេលនេះកម្ពុជាបានរកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន២៤នាក់ហើយ ។ ទោះបីជាយ៉ាងណាក៏ដោយ ករណីទាំងអស់សុទ្ធតែជាការនាំចូលពីខាងក្រៅ មិនមែនកើតឡើងនៅក្នុងសហគមន៍ផ្ទាល់នោះឡើយ ៕

សម្រាប់ព័ត៌មានបន្ថែមសូមមើលនៅក្នុងសេចក្តីប្រកាសខាងក្រោម៖  

អត្ថបទដែលជាប់ទាក់ទង