ក្រសួងសុខាភិបាល នឹងប្រើប្រាស់សណ្ឋាគារ Great Ducke (អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់) ជាមន្ទីរពេទ្យសម្រាប់ពិនិត្យថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រសួងសុខាភិបាល នឹងប្រើប្រាស់សណ្ឋាគារ Great Ducke (អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់) ជាមន្ទីរពេទ្យសម្រាប់ពិនិត្យថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា ជំងឺCOVID-19 បានរាតត្បាតជាសកល តែនៅក្នុងប្រទេសកម្ពុជាជំងឺនេះ មិនទាន់រាតត្បាតក្នុងសហគមន៍នៅឡើយទេ។ ក្រសួងថា ករណីដែលកើតមាននៅកម្ពុជាសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស។ ក្រសួងនៅតែទទូចដល់ពលរដ្ឋចេះធ្វើអនាម័យខ្លួនប្រាណជាប្រចំា ពិសេសការលាងដៃឲ្យបានជាប្រចំា៕

សូមអាននូវសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលដែលមានខ្លឹមសារដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង