គណៈសង្ឃនាយកកម្ពុជាបានប្រកាសឱ្យគ្រប់វត្តអារាមទូងស្គរ សូត្រធម៌ ដើម្បីកម្ចាត់គ្រោះចង្រៃ នឹងចាប់ផ្ដើមទូងស្គរយ៉ាងកងរំពង ដោយមានការសូត្រធម៌តាមសាសនាដើម្បីកម្ចាត់គ្រោះមហន្តរាយ ដែលបង្កឡើងដោយមេរោគកូវីដ១៩

តាមសេចក្តីប្រកាសរបស់គណៈសង្ឃនាយកកម្ពុជា នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ បានប្រកាសឱ្យគ្រប់វត្តអារាមទូងស្គរ សូត្រធម៌ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២០ ដើម្បីកម្ចាត់គ្រោះចង្រៃ នឹងចាប់ផ្ដើមទូងស្គរយ៉ាងកងរំពង ដោយមានការសូត្រធម៌តាមសាសនា នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ ដើម្បីកម្ចាត់គ្រោះមហន្តរាយ ដែលបង្កឡើងដោយមេរោគកូវីដ១៩ ។ការទូងស្គរ សូត្រធម៌ ដើម្បីចូលរួមចំណែកជាមួយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចនេះគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការអំពាវនាវដល់ ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការគ្រប់វត្ត និង ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស ដែលក្នុងនោះមានការសូត្រធម៌បណ្តេញគ្រោះចង្រៃ ប៉ុន្តែមិនចាំបាច់ឱ្យមានការប្រមូលផ្តុំ មនុស្សដើម្បីសូត្រធម៌នោះទេ ។មួយវិញទៀត គណៈសង្ឃនាយកកម្ពុជា ក៏បានឱ្យព្រះមេគណៈ ព្រះគ្រូអនុគណ ព្រះគ្រូចៅអធិការគ្រប់វត្ត និង ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសស្វែងយល់អំពីមេរោគកូវីដ១៩ ហើយត្រូវមានវិធានការអនាម័យស្អាតជានិច្ច និង សុវត្ថិភាពចំណីអាហារ ហើយប្រសិនបើមានអ្នកមានអាការៈក្តៅខ្លួន ក្អក កណ្តាស់ ផ្តាសាយ ហៀរសំបោ ឈឺបំពង់ក ត្រូវតែជួយបញ្ជូនទៅមណ្ឌលសុខភាព ៕

អត្ថបទដែលជាប់ទាក់ទង