សារព័ត៌មានអន្តរជាតិ Daily Mail បានឲ្យដឹងថា គ្រូបង្វឹកបាល់ទាត់អេស្ប៉ាញ ដែលមានអាយុអាយុ ២១ឆ្នាំម្នាក់បានស្លាប់ដោយសារវីរុសកូវីដ-១៩!

(អន្តរជាតិ)៖ យោងទៅតាមការផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Daily Mail នាយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា គ្រូបង្វឹកបាល់ទាត់អេស្ប៉ាញ ដែលមានអាយុអាយុ ២១ឆ្នាំម្នាក់បានស្លាប់ដោយសារវីរុសកូវីដ-១៩ ។

លោក Francisco Garcia ដែលជាអ្នកគ្រប់គ្រងក្រុមយុវជនក្លឹប Atletico Portada Alta ដែលមានមូលដ្ឋាននៅ Malaga ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយពីចេញមានរោគសញ្ញាធ្ងន់ធ្ងរនៃវីរុសខាងលើនោះ។

សូមបញ្ជាក់ផងដែរថា ប្រទេសអេស្ប៉ាញ បានប្រកាសពីភាពអាសន្ន កាលពីសប្តាហ៍មុនខណៈដែលប្រទេសនេះបាន ប្រឹងប្រែងដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសដ៏កាចសាហាវខាងលើ។ ប្រទេសនេះជាប្រទេស ដែលរងគ្រោះខ្លាំងជាងគេទី ២ នៅអឺរ៉ុបដែលបានរាយការណ៍ថាមានច្រើនជាង ៨០០០ ករណីនិងមានមនុស្សស្លាប់ដល់ទៅ ២៩៧ នាក់៕

អត្ថបទដែលជាប់ទាក់ទង