ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យបងប្អូនប្រជាជពលរដ្ឋថែរក្សាសុខភាពចំពោះការកើនឡើងនៃកម្តៅ និងបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបណ្តាខេត្តនៅភាគពាយ័ព្យ

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១៧មីនានេះ បានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាបន្តបន្ទាប់សង្កេតឃើញថា៖ កម្រិតសម្ពាធទាបនៅលើផ្ទៃដី និងសម្ពាធខ្ពស់នៅរយៈកម្ពស់គ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាសបន្តក្តៅនៅពេលថ្ងៃនៅបណ្តាលខេត្តមួយចំនួនដូចជា៖ ខេត្តតំបន់វាលទំនាបកណ្តាល ខេត្តនៅខ្ពង់រាបឦសាន និងខេត្តនៅតំបន់មាត់សមុទ្ទ។ សូមបញ្ជាក់ឲ្យដឹងទៀតថា ខេត្តនៅតំបន់វាលទំនាប អាចមានភ្លៀងធ្លាក់កម្រិតខ្សោយ និងភ្លៀងកម្រិចពីតិចទៅមធ្យម ជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំពោះខេត្តនៅតំបន់មាត់សមុទ្ទ អាចមានភ្លៀងកម្រិតខ្សោយ និងកម្រិតពីតិចទៅមធ្យមផងដែរ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យបងប្អូនប្រជាជពលរដ្ឋថែរក្សាសុខភាពចំពោះការកើនឡើងនៃកម្តៅ និងបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបណ្តាខេត្តនៅភាគពាយ័ព្យ ចាប់ពីថ្ងៃទី១៨-២១ ខែមីនានេះ៕

អត្ថបទដែលជាប់ទាក់ទង