អុញនុះ! Taew Natapohn ស្ទង់កម្ដៅឃើញលើសធម្មតាពីរថ្ងៃហើយ ក្រោយធ្លាប់ជួបលោក Matthew Deane

លទ្ធផលធ្វើតេស្តរកវីរុស Covid-19 របស់តារាសម្ដែងស្រីថៃនាង Taew Natapohn បានបង្ហាញថា នាងមិនមានផ្ទុកជំងឺនេះទេ ប៉ុន្ដែទោះជាបែបនេះក្ដី Taew ហាក់មានកម្ដៅឡើងខ្ពស់ខុសពីមនុស្សមានសុខភាពធម្មតា ។

នៅថ្ងៃទី ១៥ ខែមីនា ម្សិលមិញ Taew បានបង្ហោះឧបករណ៍វាសស្ទង់កម្ដៅនៅលើ IG Story របស់ខ្លួនឃើញ ៣៧.៣ អង់ស្សា ហើយនៅព្រឹកថ្ងៃទី ១៦ ខែមីនា នេះ តារាសម្ដែងស្រីខាងលើបានបង្ហោះលទ្ធផលវាសស្ទង់កម្ដៅតាមរយៈ IG Story របស់នាងជាថ្មី ដែលកម្ដៅឡើងដល់ ៣៧.៤ អង់ស្សា ។ លទ្ធផលពិនិត្យកម្ដៅរបស់តារាស្រីថៃ Taew កំពុងស្ថិតក្នុងការព្រួយបារម្ភនៅឡើយ ព្រោះថាកម្ដៅមនុស្សមានសុខភាពល្អធម្មតាគឺត្រឹម ៣៦ អង់ស្សាសេ ឬលើសនេះបន្តិចបន្ទួចប៉ុណ្ណោះ ។

គួរឱ្យដឹងដែរថា មូលហេតុដែល Taew Natapohn ប្រញាប់រត់នៅធ្វើតេស្តរកវីរុស Covid-19 គឺបន្ទាប់ពីពិធីករ Matthew Deane បានផ្ទុកវីរុស Covid-19 ដោយលោកធ្លាប់ប្រកាសឱ្យអ្នកដែលធ្លាប់បានជួប និង ស្និទ្ធស្នាលជាមួយលោកប៉ុន្មានថ្ងៃនេះទៅពិនិត្យសុខភាពទាំងអស់គ្នា ហើយ Taew ជាម្នាក់ក្នុងចំណោមនោះ ៕

អត្ថបទដែលជាប់ទាក់ទង