អ្នកវិទ្យាសាស្រ្ត ព្រមានពីលទ្ធភាពចម្លងមេរោគកូរ៉ូណាពីអ្នកមានផ្ទុកប៉ុន្ដែមិនលេចចេញរោគសញ្ញា

(អាមេរិក)៖ ការសិក្សាថ្មីៗនៅប្រទេសមួយចំនួន និងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដ៏ធំនៅរដ្ឋម៉ាសាឈូសេត កំពុងចោទជាសំណួរលើវិធានការគ្រប់គ្រងការរីករាលដាលជំងឺឆ្លង ដែលនេះបើយោងតាមកាសែត CNN។

កន្លងមក មន្ត្រីជំនាញបានសង្កត់ធ្ងន់ថាវីរុសនេះត្រូវបានរាលដាលដោយមនុស្ស ដែលបង្ហាញរោគសញ្ញារួចហើយ ដូចជាគ្រុនក្តៅ ក្អក ឬពិបាកដកដង្ហើម។

ប្រសិនបើវាជាការពិត វាគឺជាដំណឹងល្អ ព្រោះមនុស្សដែលមានជំងឺ អាចត្រូវបានគេកំណត់អត្តសញ្ញាណ និងដាក់ឱ្យនៅដាច់ដោយឡែក។

ប៉ុន្តែ យ៉ាងហោចណាស់ ៨២ ករណីត្រូវបញ្ជាក់លើមនុស្ស ដែលមិនទាន់បង្ហាញរោគសញ្ញា ហើយការសិក្សាបានបង្ហាញថាមនុស្ស ដែលមិនមានរោគសញ្ញាបង្កឱ្យមានការឆ្លងមេរោគច្រើន។

ក្នុងសន្និសីទសារព័ត៌មានមួយនៅឯសេតវិមានកាលពីថ្ងៃសៅរ៍ អ្នកសម្របសម្រួលការឆ្លើយតបនឹងជំងឺឆ្លង លោកវេជ្ជបណ្ឌិត Deborah Birx ក៏បានកត់សម្គាល់ពីករណីឆ្លងពីអ្នកគ្មានរោគសញ្ញាផងដែរ។

លោកបានអំពាវនាវឱ្យសាធារណជនការពារខ្លួន បើទោះបីករណីអ្នកជំងឺ ដែលមានសភាពធ្ងន់ធ្ងរមានទាបក៏ដោយ ក៏ហានិភ័យនៃការឆ្លងមានខ្ពស់ ដោយសារអ្នកមានផ្ទុកវីរុសដោយពុំបង្ហាញរោគសញ្ញាមានសក្ដានុពលក្នុងការចម្លងមេរោគដល់អ្នកដទៃ៕

អត្ថបទដែលជាប់ទាក់ទង