កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនិងថ្នាំងញៀន១កញ្ចប់ធំ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ឃាត់ខ្លួនយកមកសួរនាំ ខណៈកម្លាំងនគរបាលចុះល្បាតក្នុង មូលដ្ឋាន ដោយមានការសង្ស័យឃាត់សួរនាំ ឆែកឆែរកឃើញថ្នាំញៀនមួយកញ្ចប់ធំនៅក្នុងខ្លួនសង្ស័យ។

ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង០៣និង០០នាទីរសៀល​ ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ បានឱ្យដឹងថា ជនសង្ស័យដែលកម្លាំងនគរបាលឃាត់ខ្លួនមានឈ្មោះ ពិន ឌីណា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរប និងស្នាក់មិនពិតប្រាកដ។

លោក ឯម ភារី បានបន្តទៀតថា មុនពេលឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ បានធ្វើការចុះល្បាតនៅក្នុង មូលដ្ឋាន ខណៈមកដល់ចំណុចកើតហេតុ បានប្រទះឃើញជនសង្ស័យជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពាក់ស្លាក់លេខ តាកែវ 1E-1330 ដោយមានការសង្ស័យក៏ឃាត់សួរនាំឆែកឆេ រកឃើញគ្រឿងញៀន ១កញ្ចប់ធំ រួចក៏ឃាត់មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣តែម្ដង។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជួនទៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យចាត់ការបន្តតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង