ចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងបញ្ជល់មាន់មួយកន្លែង ឃាត់ខ្លួនបុរស៣នាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

កណ្តាល ៖ ទីតាំងលេងល្បែងស៊ីសងបញ្ជល់មាន់មួយកន្លែង ត្រូវនគរបាលចុះបង្ក្រាបចាប់ឃាត់ខ្លួនបាន៣នាក់ កាលពីព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី នៅត្រង់ចំណុចដីចំការទុកចោល ភូមិថ្មី ឃំុបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលបានប្រាប់ឱ្យដឹងថា ក្រុមអ្នកល្បែងសុីសងជល់មានខុសច្បាប់ ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ ១-ឈ្មោះ ឈីវ នី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិត្រឹប សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ, ២-ឈ្មោះ សុិន ខ្នា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរក ជាងម៉ាសុិន នៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល, ៣-ឈ្មោះ ជា ជីម ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រ នៅភូមិត្រពាំងទ្រា ឃំុបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ការចុះបង្ក្រាបករណីជល់មាន់នេះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងចាប់យករួមមាន៖ ១. មាន់ជល់ចំនួន១ក្បាល, ២. ឡាំងក្រដាស់យកហ៊ុព័ទ្ឋធ្វើសៃវៀន, ៣. ចង្ក្រានហ្គាស់ចំនួន១, ៤. ធុងភីត្រូចំនួន២, ៥. ឆ្នំាងចំនួន១, ៦. កាំបិតមុខស្រួចចំនួន១, ៧. បោយទឹកព័ណក្រហមចំនួន១, ៨. លុយរៀលចំនួន៤២មុីន(សែសិបពីរមុីនរៀល) លុយដុល្លាចំនួន១០០$(មួយរយដុល្លារ), ៩. ម៉ូតូចំនួន៥គ្រឿង ក្នុងនោះ សង់ចំនួន៣គ្រឿង ០២០មួយគ្រឿង ពាក់ផ្លាកលេខ ព្រៃវែង 1R-8416។ 018មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1HD-9756។ 015មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1DG-8783។ ម៉ាកវេវ014 មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1FE-4922។ ម៉ាកឃ្លិក01 មួយគ្រឿង ពាក់ផ្លាកលេខ តាកែវ 1H-5560, ១០. ទូរស័ព្ទចំនួន៣គ្រឿង ម៉ាកViVO មួយគ្រឿង ម៉ាក OPPO មួយគ្រឿង ម៉ាកសំាសុង១គ្រឿង។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន បានទទួលព័ត៌មានថា នៅទីតាំងខាងលើមានលេងល្បែងសុីសងខុស ច្បាប់(បញ្ជល់មាន់) ក៍បានសហការជាមួយកម្លាំងប៉ុស្តិ៍ឆក់ឈើនាងជំនាញ ចុះទៅបង្រ្កាបឃាត់ខ្លួនបាន០៣នាក់ និងដកហូតបានវត្ថុតាងខាងលើ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សិុន ខ្នា និងឈ្មោះ ជា ជីម បានសារភាពថា ខ្លួនធ្លាប់បានមកលេងចំនួន៣ដងមកហើយ នៅកន្លែងដីចំការនោះ ឯឈ្មោះ ឈីវ នី បានសារភាពថា ខ្លួនទើបតែមកលើកទី១ មិនទាន់បានចាក់លុយផង ត្រូវសមត្ថកិច្ចចុះមកដល់តែម្តង។ ពាក់ពន្ធ័និងករណីនេះ កម្លាំងជំនាញកំពុងបន្តចាត់ការតាមទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង