កប់ណាស់! តោះទស្សនាពិធីមង្គលការរបស់តារាសម្តែងរូបស្រស់ តូតា មានការចូលរួមពីសំណាក់ញាតិមិត្តក៏ដូចជាអ្នកសិល្បៈមួយចំនួន……

ពិធីមង្គលការរបស់តារាសម្តែងរូបស្រស់ តូតា បានប្រព្រឹត្តទៅតាមការគ្រោងទុកនៅសណ្ឋាគារលំដាប់ផ្កាយប្រាំសុខា។ សម្រាប់ពិធីហែជំនូននៅព្រឹកនេះក៏មានការចូលរួមពីសំណាក់ញាតិមិត្តក៏ដូចជាអ្នកសិល្បៈមួយចំនួនដែលមានដូចជា លី ចាន់សីហា គង់ វង្សយ៉ាទី អាលីហ្សា ញឹម ចាន់ថន ជាដើម ។ស្ថិតក្នុងឈុតសម្លៀកបំពាក់កូនក្រមុំបែបបុរាណយ៉ាងប្រណីតគេសង្កេតឃើញ តូតា ពិតជាស្រស់ស្អាតប្លែកពីសព្វមួយដង ដែលមើលទៅពិតជាស្រស់ស្អាតស័ក្តិសមនឹងកូនកំលោះលោក ប៉ុល វិបូ ។ ពិធីរៀបមង្គលការរបស់តារាសម្តែងរូបនេះពិតជាអធិកអធម និង មានការរៀបចំលម្អរទៅដោយផ្កាស្រស់ដែលមើលទៅពិតជាលេចធ្លោមិនចាញ់ពិធីរៀបមង្គលការតារាល្បីៗកន្លងមកទេ ។ ក្នុងនោះគេសង្កេតឃើញតារាៗជាច្រើនបានចូលរួមផ្តល់ពរជ័យដល់ តូតា នៅក្នុងពិធីនេះជាច្រើនផងដែរ ។បើតាមគម្រោង តូតា និង ស្វាមី បានចំណាយប្រាក់មិនតិចជាង ១០ ម៉ឺនដុល្លារនោះទេ សម្រាប់ចំណាយនៅក្នុងថ្ងៃពិសេសនេះ ។ ដោយសារថ្ងៃនេះជាថ្ងៃខួបកំណើតរបស់នាង ទៀតនោះ តូតា អាចនឹងទទួលកាដូពិសេសពីស្វាមីនៅក្នុងថ្ងៃជ័យនេះផងដែរ ។ តូតា បានអញ្ជើញភ្ញៀវប្រមាណជា ១០០ តុសម្រាប់ចូលរួមនៅក្នុងថ្ងៃនេះ ៕

អត្ថបទដែលជាប់ទាក់ទង