បុរសម្នាក់បាន ជិះម៉ូតូមកឈប់មុខផ្ទះ ប្រជាពលរដ្ធ មួយសន្ទុះ ក្រោយមក ក៏បានដួលស្លាប់ផ្កាប់មុខ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ភ្នំពេញ៖ បុរសម្នាក់បាន ជិះម៉ូតូមកឈប់មុខផ្ទះ ប្រជាពលរដ្ធ មួយសន្ទុះ ក្រោយមក ក៏បានដួលស្លាប់ផ្កាប់មុខ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នៅក្នុងបុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយបុរសនោះ ពាក់អាវប៉ារ៉ា ខោខូវប៊យ និងជិះម៉ូតូ សង់កូរ៉េ ពណ៌ស្លាទុំ មិនមានស្លាកលេខ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គាត់កំពុងអង្គុយលេង នៅខាងមុខផ្ទះ ស្រាប់តែឃើញ បុរសវ័យប្រហែលជាង ៣០ឆ្នាំ ខាងលើបាន ជិះម៉ូតូមកតែម្នាក់ឯង ដោយមកដល់ចំណុចកើតហេតុ ក៏បានចុះពីលើម៉ូតូដោយមិនដឹង ជារអ៊ូរទាំ រឿងអ្វីតែម្នាក់ឯង នោះទេនិង បានវាយ កែបម៉ូតូជាច្រើនដៃមួយសន្ទុះ ក្រោយមកក៏បាន ដួលតែម្តង ។ ដំបូងមិនចាប់អារម្មណ៍និងនឹកស្មានថា បុរសម្នាក់ នោះអាចជា ស្រវឹងផងនោះ ទើបមិនទៅមើលលុះក្រោយមក មានប្រជាពលរដ្ឋផ្សេង ឃើញសភាពមិនស្រួលក៏ទៅមើលទើប ដឹងថាបុរសនោះបាន ស្លាប់ដោយ សភាពផ្កាប់មុខបាត់ទៅហើយ ។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋ បានទំនាក់ទំនងទៅសមត្ថកិច្ច មូលដ្ឋានចុះមកដល់ និងបានហ៊ុំព័ទ្ធនៅជុំវិញ កន្លែងកើតហេតុរង់ចាំជំនាញមកធ្វើកោសល្យវិច្ច័យរួចស្វែងរកអត្តសញ្ញាណ ក្រុមគ្រួសារសាច់ញាតិ មកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង