លោក Joel Le Scouarnec ឡើងតុលាការតតាំងក្តី ពីបទរំលោភបំពានផ្លូវភេទលើមនុស្ស ៣៤៩នាក់!

(អន្តរជាតិ)៖ កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅក្នុងតុលាការនៃទីក្រុង Saintes ភាគខាងលិចប្រទេសបារាំង លោក Joel Le Scouarnec អាយុ៦៨ឆ្នាំ ជនជាតិបារាំង ជាគ្រូពេទ្យសល្យសាស្ត្រ ដែលបានចូលនិវត្តន៍ បានឈរតតាំងក្តីចំពោះការចោទប្រកានថា លោកបានរំលោភបំពានផ្លូវភេទទៅលើមនុស្សចំនួន ៣៤៩នាក់ ដែលភាគច្រើនជាកុមារ។

អំពើល្មើសនេះ បានកើតឡើងក្នុងរយៈពេល៣០ឆ្នាំ គឺក្នុងពេលដែលគាត់កំពុងបំពេញការងារជាគ្រូពេទ្យសល្យសាស្ត្រ ហើយវាជារឿងក្តីនៃការរំលោភបំពានផ្លូវភេទដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសបារាំង។

លោក Scouarnec ត្រូវបានចោទប្រកាន់ថា ក្នុងរយៈពេល៣០ឆ្នាំនៃការបំពេញការងាររបស់លោក គឺលោកបានរំលោភទៅលើក្មេងស្រីអាយុ៦ឆ្នាំ ដែលរស់នៅផ្ទះក្បែរគ្នា រំលោភទៅលើក្មេងស្រី ដែលជាសាច់ញាតិខ្លួនឯង និងអ្នកជំងឺផងដែរ។

ក្រោយពីតុលាការ បានធ្វើការចោទប្រកាន់ជាផ្លូវការហើយ ប៉ូលីសក៏ បានឆែករកឃើញភស្តុតាងបន្ថែមទៀត គឺកំណត់ហេតុប្រចាំថ្ងៃរបស់គាត់ ដែលបានសរសេររៀបរាប់អំពីករណី ដែលគាត់បានរំលោភកុមារ និងស្ត្រីទាំងឡាយ ដោយមានកត់ឈ្មោះរបស់ជនរងគ្រោះទាំងនោះទុកក្នុងកំណត់ហេតុទៀតផង។

មនុស្សទាំងប៉ុន្មានរយនាក់នោះបាន ដាក់ពាក្យប្តឹងគ្រូពេទ្យកំហូចនេះទាំងអស់គ្នា ។ ដំណើរការរបស់របស់តុលាការ បានប្រព្រឹត្តទៅនោះចំពោះមុខជនរងគ្រោះទាំងនោះ ហើយនឹងបន្តរហូតដល់ថ្ងៃទី១៧ ខែមីនា ស្អែកនេះ៕

អត្ថបទដែលជាប់ទាក់ទង