ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំដេីម្បីណែនាំដល់ការិយាល័យចរាចរណ៍ ការិយាល័យអន្តរាគមន៍ និង អធិការដ្ឋាននគរបាលខណ្ឌទាំង១៤

នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំដេីម្បីណែនាំដល់ការិយាល័យចរាចរណ៍ ការិយាល័យអន្តរាគមន៍ និង អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវតែយកចិត្តដាក់ខ្ពស់លេីការរៀបចំសណ្តាប់ធ្នាប់ ការពង្រឹងកម្លាំងតាមគោលដៅដែលមានការកកស្ទះខ្លាំង ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោកស្នងការរង នាយការិយាល័យ អធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

ក្នុងឱកាសនោះដែរឯកឧត្តមស្នងការបានធ្វេីការកោតសរសេីរដល់កងកម្លាំងទាំងអស់ដែលបានខិតខំក្នុងរយ:ពេលកន្លងមក ម្យ៉ាងវិញទៀតឯកឧត្តម បានសង្កត់ធ្ងន់ថា ក្នុងនាមជាកងកម្លាំងត្រូវតែស្លៀកពាក់អោយបានស្អាត និងកាត់សក់ខ្លីជានិច្ច ។ គ្រប់ប្រធានអង្គភាព ស្នងការរងទទួលការងារចុះដឹកនាំតាមបណ្តាខណ្ឌ ការិយាល័យជំនាញ និងអធិការខណ្ឌ ត្រូវតែធ្វេីការប្រជុំជួរត្រួតពិនិត្យកម្លាំងជាប្រចាំ ដេីម្បីត្រួតពិនិត្យមេីលលេីការស្លៀកពាក់ និងការកាត់សក់ខ្លី ។ ល។

ឯកឧត្តមស្នងការបានបញ្ជាក់បន្ថែមថានាយការិយាល័យចរាចរណ៍ផ្លូវគោក ត្រូវរៀបចំផែនការចុះជាប្រចាំតាមគ្រប់ដៅ ដេីម្បីអោយបានយល់ច្បាស់អំពីចំណុចខ្វះខាត បញ្ហាប្រឈម និងដំណោះស្រាយមួយចំនួន ដេីម្បីយកមកអនុវត្តអោយការងារទទួលបាននូវលទ្ធផលកាន់តែប្រសេីរឡេីង ។

ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការ បានផ្តល់ជាមតិណែនាំល្អៗ
ជាច្រេីនដល់អង្គប្រជុំ ដេីម្បីយកទៅអនុវត្តបន្តអោយទទួលបាននូវប្រសិទ្ធិភាពការងារកាន់តែប្រសេីរឡេីងថែមទៀត ។

អត្ថបទដែលជាប់ទាក់ទង