ខេត្តសៀមរាប! មានករណីជនបរទេសម្នាក់ បានដេកស្លាប់ក្នុងបន្ទប់ជួល

សៀមរាប៖ មានករណីជនបរទេសម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួល កាលពីវេលាម៉ោង ១៦ៈ០០នាទីថ្ងៃទី១៤ ខែ មីនា ឆ្នាំ ២០២០ នៅបន្ទប់ជួល ភូមិមណ្ឌល២ សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។

ជនរងគ្រោះឈ្មោះ PEARSON MICHAEL DAVID ភេទ ប្រុស កើតថ្ងៃទី ២៥-១២-១៩៤១ ជនជាតិ អាមេរិកាំង កាន់លិខិតឆ្លងដែនលេខ៥៤៨៧៤៤០៨១ មុខរបរ ចូលនិវត្តន៍ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។

ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អុិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ៖ជនរងគ្រោះស្លាប់ដោយសារ ស្ទះសរសៃឈាមបេះដូង។

ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចបានបញ្ជូនសាកសពទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕

អត្ថបទដែលជាប់ទាក់ទង