អាណិតណាស់! ក្មេងស្រីម្នាក់ បានលង់ទឹកស្រះស្លាប់ គ្មានអ្នកដឹងនិងជួយសង្រ្គោះ……

បន្ទាយមានជ័យ៖ ក្មេងស្រីម្នាក់ បានលង់ទឹកស្រះស្លាប់ គ្មានអ្នកដឹងនិងជួយសង្រ្គោះ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៤ មីនា ឆ្នាំ២០២០ នៅភូមិចក ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ក្មេងស្រីរងគ្រោះ ឈ្មោះ ឆេង ចាន់នី ហៅ រ័ត្ន អាយុ ១៦ឆ្នាំ នៅភូមិទេពកោសា ឃុំរហាល ស្រុកព្រះនេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ ជាក្មេងវិកលចរិកតាំងពីមានអាយុ៥ឆ្នាំមកម្លេះ មានឪពុក​ឈ្មោះ អឿន សំបូរ អាយុ ៤៣ឆ្នាំ និងម្តាយ​ឈ្មោះ ហុក ឈូក អាយុ ៣៤ឆ្នាំ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ៖ បើតាមការរៀបរាប់ពីម្តាយក្មេងស្រីរងគ្រោះបានប្រាប់ថា ៖ មុនពេលកើតហេតុ កូនស្រីរបស់គាត់មនុស្សវិកលចរិក(ក្មេងស្រីរងគ្រោះ) បានដើរទៅហៅគាត់ឲ្យហូបបាយ ពេលនោះគាត់បានប្រាប់ថា ៖ ឲ្យកូនមកហូបបាយមុន ចាំគាត់មកតាមក្រោយ ។មួយសន្ទុះក្រោយមកគាត់ក៏ដើរមកផ្ទះ ហើយកូនស្រីគាត់ម្នាក់ទៀត ត្រូវជាប្អូនបានប្រាប់ថា ចាន់នី ហៅ រ័ត្ន ហូបបាយហើយមិនដឹងដើរទៅណានោះទេ ។លឺដូច្នោះគាត់ក៏ដើររកអស់រយៈពេល២ម៉ោងតែរកមិនឃើញ ក៏ស្រែកឲ្យបងប្អូនជួយដើររក រហូតដល់ម៉ោង៧និង៣០នាទីយប់ បានប្រទះឃើញសពអណ្តែតនៅទឹកស្រះ នៅមាត់វាលខាងត្បូងភូមិចក ដែលមានចម្ងាយពីផ្ទះប្រហែល៥០០ម៉ែត្រ ។

លោកអធិការបានបញ្ជាក់ថា ៖ សពក្មេងស្រីរងគ្រោះក្រោយពីស្រង់យកផ្ទះ យើងបានបង្កើតគណៈកម្មាធិការដើម្បីត្រួតពិនិត្យ ពុំឃើញមានស្លាកស្នាមអ្វីដែលទាក់ទងនឹងមនុស្សឃាតនោះឡើយ គឺជនរងគ្រោះស្លាប់ដោយសារលង់ទឹកស្រះ ដែលគ្មានអ្នកណាបានដឹងនិងជួយសង្រ្គោះ ក្រោយពីពិនិត្យរួច បានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង