គ្រោះធម្មជាតិ ភ្លៀងលាយឡំនិងខ្យល់កន្រ្ទាក់ បណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ០៧ខ្នង

សៀមរាប៖ មានករណីគ្រោះធម្មជាតិ (មានភ្លៀងលាយឡំនិងខ្យល់កន្រ្ទាក់) កើតឡើងលើភូមិចំនួន ០២ភូមិគឺភូមិរលំរុន និងភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប កើតហេតុនៅល្ងាចថ្ងៃសៅរ៍ទី១៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៧ និង២០នាទី ។

លោកវរសេនីយ៍ទោ ហុង ប៉ូហេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវ៉ារិនបានអោយដឹងថា : នៅវេលាម៉ោង ១៧:២០នាទី មានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ ហើយបណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ០៧ខ្នង ( រលំទាំងស្រុង១ខ្នង ហោះលោតទម្លាក់ពីជើងសសរ និងប៉ើងដំបូលចំនួន ០៦ខ្នង) តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡេីយ ៕

អត្ថបទដែលជាប់ទាក់ទង