ពិតជាគំរូល្អមែន! មជ្ឈមណ្ឌលចំណេះដឹងទូទៅអន្តរទ្វីប ដែលមានទីតាំងស្ថិតក្នុងខេត្តព្រះសីហនុ បានឱ្យក្មេងៗតូចៗ និង សិស្សសាលាទាំងអស់បានលាងដៃឱ្យបានស្អាតមុនពេលចូលរៀនទៅតាមថ្នាក់នីមួយៗ

ខណៈពេលដែលវីរុសកូរ៉ូណា ឬ Covid-19 កំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ក្រសួងសុខាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានាបានព្យាយាមធ្វើការផ្សព្វផ្សាយស្តីពីវិធានការបង្ការការឆ្លងជំងឺ តាមរយៈសកម្មភាពដូចជាការពាក់ម៉ាស់ លាងដៃឱ្យបានស្អាត និង ការរស់នៅស្អាត ផឹកស្អាត ហូបស្អាតជាដើម ។ជាមួយគ្នានោះដែរ កុមារតូចៗជាវ័យមួយដែលគួរឱ្យព្រួយបារម្ភជាងគេព្រោះ ពួកគេដែលចេញពីផ្ទះទៅសិក្សានៅតាមសាលានានាឆ្ងាយពីឪពុកម្តាយ មិនសូវមានការថែទាំបានដិតដល់ ព្រមទាំងពួកគេផ្ទាល់មិនបានយល់ដឹងច្បាស់ពីការថែរក្សាអនាម័យខ្លួនប្រាណប៉ុន្មានឡើយ ។ កត្តានេះហើយ តម្រូវឱ្យគណៈគ្រប់គ្រងសាលា និង លោកគ្រូអ្នកគ្រូចូលរួមចំណែកសហការគ្នាក្នុងការអប់រំផ្ទាល់ និងថែទាំពួកគេជំនួសឪពុកម្តាយផងដែរ ។ជាក់ស្តែងជាគំរូមួយ ដែលសាលារៀន ដែលមានឈ្មោះថា មជ្ឈមណ្ឌលចំណេះដឹងទូទៅអន្តរទ្វីប ដែលមានទីតាំងស្ថិតក្នុងខេត្តព្រះសីហនុ បានឱ្យក្មេងៗតូចៗ និង សិស្សសាលាទាំងអស់បានលាងដៃឱ្យបានស្អាតមុនពេលចូលរៀនទៅតាមថ្នាក់នីមួយៗ កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នេះ ដែលសកម្មភាពទាំងនោះមើលទៅពិតជាគួរឱ្យសរសើរ និងជាគំរូមួយសម្រាប់ឱ្យក្មេងៗ បានយល់ដឹងពីបញ្ហាអនាម័យដែរ ៕

ប្រភព៖ Tola Lay

អត្ថបទដែលជាប់ទាក់ទង